រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ សង្រ្គាមថៃ​ឈ្លានពាន​កម្ពុជា​ពីរ​លើក​បាន​បំផ្លិច​បំផ្លាញ​អគារ​មន្ទីរ​ពេទ្យ​ ៧០កន្លែង

2026/01/27 07:27:43 pm        357

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​លទ្ធផល​សន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា សង្រ្គាម​ថៃ​ឈ្លាន​ពាន​ពីរលើក បានបំផ្លិចបំផ្លាញអគារមន្ទីរពេទ្យ ៧០កន្លែង (មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យ​បង្អែក​ស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព)។

ឯកឧត្តមសាស្រ្តាចារ្យ បន្តថា បញ្ហាព្រំដែននេះ ប្រាកដណាស់ គឺមានផលប៉ះពាល់ខ្លាំង ហើយ​សុំ​បែង​ចែក​ជា២ ហើយការប៉ះពាល់ប្រព័ន្ធសុខាភិបាល និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ទំហំ​នៃ​ការប៉ះពាល់នេះ គឺប៉ះពាល់ដោយផ្ទាល់(ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល) ហើយការ​ឈ្លាន​ពាន​របស់​ថៃ បានបង្កផលប៉ះពាល់មានទំហំធំ ខ្លះខ្ទេចខ្ទាំដោយគ្រាប់ផ្លោង វាយប្រហារ​ខូច​ទាំង​ស្រុង​ ខ្លះមានការខូចដោយអន្លើ ខ្លះគឺខូចអគារមួយចំនួន ហើយមួយចំនួនទៀតខ្ទេចខ្ទាំជញ្ជាំង ពិដាន​ ដំបូល។ល។ គឺមិនអាចដំណើរការបាន ប៉ុន្តែមិន​ប៉ះ​ពាល់​ដល់​ជម្រៅ​វិស័យ​សុខាភិបាល​កម្ពុជា​នោះទេ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ភាពធន់ក្នុង​ដំណាក់​កាល​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់ ហើយនៅក្នុងមួយមនី្ទរសុខាភិបាល ឬក៏ក្នុងមួយខេត្ត ដែលនៅជាប់ព្រំដែនមានបញ្ហា គឺ​មាន​ថែមទាំងមនី្ទរពេទ្យជាតិ១ ឬក៏មានពេលខ្លះ២ ឬពេលខ្លះ៣ ទៅតាមជំនាញ បាន​ទៅ​ជួយ​មនី្ទរ​ពេទ្យ​ខេត្ត​នោះបន្ថែមទៀត។ មានន័យថាពេលនេះ កម្លាំងជាតិ និងថ្នាក់ក្រោម​ជាតិ​នៅ​ជា​មួយ​គ្នា​(គ្រូពេទ្យឯកទេសពីភ្នំពេញ ទៅជួយគ្រូពេទ្យនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលមានបញ្ហា គឺ​រួម​សុខ រួមទុក្ខជាមួយគ្នា ក្នុងសាមគ្គីភាព ដូចដែលបងប្អូនប្រជាពលរដ្ឋមានបេះដូង ទឹក​ចិត្ត​សាមគ្គី​ភាព ដ៏ខ្ពស់បំផុត ក្នុងកម្រិតដែលជាតិកំពុងតែជួបនូវបញ្ហានេះ) គឺជាមោទនភាពមួយ ក្នុង​ឱកាស​ដែល​លំបាក បង្ហាញពីទឹកចិត្តស្មារតី បេះដូង និងសាមគ្គីភាព៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm