អ្នកជំនាញ​អន្ដរជាតិ​សរសើរ​មន្ត្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​កម្ពុជា​

2022/03/14 06:06:20 pm        98

​អត្តពលកម្ម៖ លោក Valson Cuddinkotta ប្រធាន​បច្ចេកទេស​រៀប​ចំ​ការ​ប្រកួតនៃ​សហព័ន្ធ​អត្តពលកម្ម​អាស៊ី បានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ធនធាន​មន្ដ្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​កម្ពុជា ដែល​សម្បូរ​ដោយ​អ្នកមាន​សមត្ថភាព និង​យល់ដឹង​ច្រើនអំពី​របៀបរបប​ដឹកនាំ និង​រៀបចំ​ការប្រកួតទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ។​

​អ្នកជំនាញ​អន្ដរជាតិ​រូបនេះបាន​សម្ដែង​ការភ្ញាក់ផ្អើល បន្ទាប់ពី​លោក​បាន​ចូលរួម​ជា​គ្រូឧទ្ទេសក្នុង​វគ្គ​បណ្ដុះបណ្ដាល ​មន្ដ្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​អន្ដរជាតិ​កម្រិត​១ រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ចំនួន ២​វគ្គដែល​បញ្ចប់​ការ​ពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​លោក Valson Cuddinkotta បាន​អបអរសាទរសហព័ន្ធ​អត្តពលកម្ម​កម្ពុជា ដែល​សម្បូរ​ធនធាន​មន្ដ្រី​បច្ចេកទេស​ប្រកបដោយ​សក្ដានុពល។ លោក​រំពឹងថា វគ្គ​នេះនឹង​ជំរុញ​ឲ្យ​មន្ដ្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​កម្ពុជា​កាន់​តែមាន​សមត្ថភាព ដើម្បី​ត្រៀម​រៀបចំ​ក​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​លោក​សន្យា​នឹង​ពាំ​នាំនូវ​ការអភិវឌ្ឍ​នេះ រាយការណ៍​ជូន​សហព័ន្ធ​អត្តពលកម្ម​អាស៊ី និង​សហព័ន្ធ​អត្តពលកម្ម​អន្ដរជាតិ​ទៀតផង។

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម សំហេង បុរស ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​សម្ដែង​ការសប្បាយ​ចិត្តចំពោះ​វគ្គ​បណ្ដុះបណ្ដាល​ដ៏​មាន​សារៈសំខាន់​នេះ ស្របពេល​សហព័ន្ធ​កំពុងមាន​ត្រូវការ​ច្រើន ដើម្បី​សម្រួច​ការអភិវឌ្ឍត្រៀម​ស៊ី​ហ្គេមពិសេស​មន្ដ្រី​បច្ចេកទេស ក៏ដូចជា​អាជ្ញាកណ្ដាល​-​ចៅក្រមដើម្បី​ដឹកនាំ និង​រៀបចំ​ការប្រកួត។ ​គួរ​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​អន្ដរ​ជាតិ​កម្រិត​១ នេះបាន​ចែកចេញជា ២​វគ្គដោយមាន​សិក្ខាកាម ៥០​នាក់​ចូលរួមក្នុង​មួយ​វគ្គ ២៥​នាក់ ដោយ​វគ្គ​ទី​១ សិក្សា​ពីថ្ងៃ​ទី​០១-០៥ ខែមីនា និង​វគ្គ​ទី​២ សិក្សា​ពីថ្ងៃ​ទី​០៧-១១ ខែមីនា ឆ្នាំ​២០២២។ ក្រោយ​ចប់​ការសិក្សាលោក Valson Cuddinkotta បាន​វាយតម្លៃថា មាន​សិក្ខាកាម​ស្ទើរ ១០០% ដែល​បាន​ប្រឡង​ជាប់ ហើយ​មាន​សិក្ខាកាម​មួយចំនួនអាច​ចូលរួម​ សិក្សា​វគ្គ​មន្ដ្រី​បច្ចេកទេស​អន្ដរជាតិ​កម្រិត​២ ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm