មន្ត្រីអាមេរិក៖ ច្រកឆ្លងកាត់រ៉ាហ្វានឹងបើកឡើងវិញ ក្រោមការសម្របសម្រួលសន្តិសុខរវាងអាមេរិក អ៊ីស្រាអែល និងអេហ្ស៊ីប

2026/01/27 07:55:58 pm        111

មន្ត្រីអាមេរិកមួយរូបនិយាយថា ច្រកឆ្លងកាត់ រ៉ាហ្វា (Rafah) រវាងដែនដីហ្កាហ្សា និងអេហ្ស៊ីប នឹងបើកឡើងវិញដោយមានការសម្របសម្រួលសន្តិសុខដ៏ល្អរវាងអាមេរិក អ៊ីស្រាអែល និងអេហ្ស៊ីប។

មន្ត្រីអាមេរិកដែលបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះពុំបានផ្តល់នូវពេលវេលាពិតប្រាកដសម្រាប់ការបើកច្រកព្រំដែនឡើងវិញនោះទេ ប៉ុន្តែមន្ត្រីអាមេរិកមួយរូបទៀតបានប្រាប់សារព័ត៌មាន The Times of Israel កាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថាច្រកនេះនឹងបើកឡើងវិញនៅចុងសប្តាហ៍នេះ ស្របតាមការប្រកាសពីប្រធានគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា (NCAG) និងតំណាងជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិភាពសម្រាប់ហ្កាហ្សាក្នុងអំឡុងពេលពិធីចុះហត្ថលេខារបស់ក្រុមប្រឹក្សាសន្តិភាពកាលពីសប្តាហ៍មុន។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបើកច្រកឆ្លងកាត់រ៉ាហ្វាឡើងវិញ នៅពេលអ៊ីស្រាអែលបានបញ្ចប់ប្រតិបត្តិការស្វែងរកសាកសពចំណាប់ខ្មាំងចុងក្រោយនៅសល់ក្នុងដែនដីហ្កាហ្សា ។អ៊ីស្រាអែលប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានរកឃើញសាកសពចំណាប់ថ្នូរចុងក្រោយហើយ ។

មន្ត្រីអាមេរិករូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានថា ឥឡូវនេះ ពួកលោកកំពុងកសាងកម្លាំងនគរបាលប៉ាឡេស្ទីនក្នុងស្រុកមួយ ដែលអាចចាប់ផ្តើមបម្រើការងារដោយខ្លួនឯងបាន។ នៅទីបំផុត វានឹងអាស្រ័យលើរដ្ឋាភិបាលហ្កាហ្សា និងប្រជាជនហ្កាហ្សា ដើម្បីធានាថាហ្កាហ្សាមានសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm