មន្ត្រីអាមេរិក៖ប្រទេសជាង២០ បានចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់លោកTrump ដែលនឹងផ្ដោតលើហ្កាហ្សាមុនគេ

2026/01/27 07:58:55 pm        155

មន្ត្រីអាមេរិកមួយរូបបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសជាង២០ហើយ ដែលយល់ព្រមចូលរួមក្រុមប្រឹក្សាសន្តិភាព (Board of Peace) ។កាលពីព្រឹកថ្ងៃចន្ទ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានអះអាងថាមានប្រទេស២០ទៀត បានព្រមព្រៀងចូលរួមក្នុងក្រុមប្រឹក្សាផ្ដួចផ្ដើមដោយលោក Trump បន្ទាប់ពីប្រទេសមួយចំនួនបានចូលរួមរួចទៅហើយកាលពីសប្ដាហ៍មុន។ 

នៅពេលត្រូវបានសួរ មន្ត្រីអាមេរិកដដែលបាននិយាយថា ក្រុមប្រឹក្សាសន្តិភាពនេះនឹងផ្ដោតលើដែនដីហ្កាហ្សាមុនគេ។  

សារព័ត៌មាន Times of Israel បានផ្សព្វផ្សាយសេចក្តីប្រកាសជាផ្លូវការពីប្រទេសដែលបញ្ជាក់ពីការសម្រេចចិត្តចូលរួមក្រុមប្រឹក្សាសន្តិភាពមានចំនួន ២៦ ប្រទេស រួមទាំងសហរដ្ឋអាមេរិកខ្លួនឯងផង។ ប្រទេសដទៃទៀតដែលបានយល់ព្រមចូលរួម  រួមមាន អាហ្សង់ទីន អាល់បានី អាមេនី អាស៊ែបៃហ្សង់ បារ៉ែន បេឡារុស ប៊ុលហ្គារី កម្ពុជា អេហ្ស៊ីប ហុងគ្រី ឥណ្ឌូនេស៊ី អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន កូសូវ៉ូ ម៉ារ៉ុក ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ារ៉ាហ្គាយ កាតា អារ៉ាប៊ីសាអ៊ូឌីត ទួរគី អេមីរ៉ាតអារ៉ាប់រួម អ៊ូសបេគីស្ថាន និងវៀតណាម។

ប្រទេសចំនួន១០បានបង្ហាញ ឬបដិសេធយ៉ាងច្បាស់លាស់ចំពោះការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព រួមមាន បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ន័រវែស ស្លូវេនី ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយក្រែន។

ប្រទេសដទៃទៀតមិនទាន់ឆ្លើយតបទៅនឹងការអញ្ជើញនេះនៅឡើយទេ រួមមាន ចិន ក្រូអាត ស៊ីប ឥណ្ឌា សហភាពអឺរ៉ុប រុស្ស៊ី និងសិង្ហបុរី។ សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសមួយចំនួនត្រូវទទួលបានការយល់ព្រមពីសភាមុនពេលចូលរួម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm