ក្រសួងអប់រំ នាំយក «សាលារៀនឌីជីថល» ទៅដល់ជំរំសុវត្ថិភាព ដើម្បីធានានិរន្តរភាពនៃការសិក្សាសម្រាប់សិស្សានុសិស្សភៀសសឹកនៅខេត្តឧត្តរមានជ័យ

2026/01/27 08:07:57 pm        219

ដើម្បីធានាថា ការសិក្សារបស់សិស្សានុសិស្សដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅតែបន្តដោយមិនរអាក់រអួល នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថលសម្រាប់គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ និងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ។

ក្រសួងបានផ្ដល់បន្ទប់ចល័តសម្រាប់រៀបចំជាបន្ទប់កុំព្យូទ័រចល័ត ដែលបំពាក់នូវដំណោះស្រាយបច្ចេកវិទ្យាសាមញ្ញទំនើប ដែលនេះគឺជាគំរូនៃ "សាលារៀនឌីជីថលចល័ត" សម្រាប់តំបន់ដែលគ្មានអ៊ីនធឺណិត ឬមានការរំខានដោយសារជម្លោះ៖

បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server): ផ្ទុកមាតិកាសិក្សាទំហំ ២តេរ៉ាបៃ (សៀវភៅជាង ៣,០០០ក្បាល និងវីដេអូរាប់ពាន់) ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សប្រើប្រាស់តាមរយៈ Local Wi-Fi ដោយមិនចាំបាច់មានអ៊ីនធឺណិត។

គ្រឿងបរិក្ខារបច្ចេកវិទ្យា: រួមមានកុំព្យូទ័រយួរដៃសម្រាប់គ្រូ កុំព្យូទ័រចំនួន ១០គ្រឿងសម្រាប់សិស្សអនុវត្តផ្ទាល់ និង Smart TV សម្រាប់ជំនួយដល់ការបង្រៀនឱ្យកាន់តែរស់រវើក។

ការបណ្តុះបណ្តាលបច្ចេកទេស: ក្រុមការងារបានរៀបចំវគ្គបណ្ដុះបណ្ដាលជូន លោកគ្រូ អ្នកគ្រូ ២០នាក់ និងសិស្សានុសិស្ស ៥០នាក់ រួមទាំងអាណាព្យាបាល ពីរបៀបប្រើប្រាស់ និងថែទាំឧបករណ៍។

កម្មវិធីនេះទទួលបានកិច្ចសហការពីក្រុមហ៊ុន KOOMPI និងការគាំទ្រមូលនិធិពី ក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action (Action Education)។ បើទោះជាស្ថិតក្នុងស្ថានភាពបណ្ដោះអាសន្ន ប៉ុន្តែកុមារភៀសសឹកនឹងទទួលបានគុណភាពអប់រំឌីជីថលដ៏សម្បូរបែប ដូចសិស្សានុសិស្សនៅតំបន់ផ្សេងទៀតដែរ។

កម្មវិធីនេះសម្រេចទៅបានដោយមានកិច្ចសហការជាមួយក្រុមហ៊ុន KOOMPI និងការឧបត្ថម្ភពី ក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ក្នុងការចូលរួមគាំទ្រ និងពង្រីកវិសាលភាពនៃ "សាលារៀនឌីជីថល" នេះបន្ថែមទៀត ទៅកាន់ជំរំសុវត្ថិភាពដទៃទៀត ក៏ដូចជាសាលារៀនដាច់ស្រយាលនៅទូទាំងប្រទេស ដើម្បីលុបបំបាត់គម្លាតឌីជីថល និងផ្តល់សមធម៌នៃការសិក្សាសម្រាប់កុមារកម្ពុជាគ្រប់រូប។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm