បេសកជនអាមេរិកអំពាវនាវឲ្យរក្សាកិច្ចព្រមព្រៀងឈប់បាញ់ នៅភាគឦសានប្រទេសស៊ីរី

2026/01/27 09:44:55 pm        182

លោក Tom Barrack ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសទួរគី និងជាបេសកជនពិសេសសម្រាប់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ បានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាកិច្ចព្រមព្រៀងឈប់បាញ់ នៅភាគឦសានប្រទេសស៊ីរី រវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅតែបន្ត។

នៅក្នុងសារមួយដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកបានសរសេរថា៖ «ការហៅទូរស័ព្ទដ៏មានផលិតភាព នៅល្ងាចនេះ ជាមួយឯកឧត្តម Masoud Barzani ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសស៊ីរី និងសារៈសំខាន់នៃការបន្តបទឈប់បាញ់ និងធានាជំនួយមនុស្សធម៌ ដល់អ្នកដែលកំពុងត្រូវការ ជាពិសេសនៅក្នុងទីក្រុង Kobani»។

លោក Barzani គឺជាមេដឹកនាំគណបក្សប្រជាធិបតេយ្យឃើដ តាំងពីឆ្នាំ ១៩៧៩ ហើយបានបម្រើការជាប្រធានតំបន់ឃើដ នៅចន្លោះ ឆ្នាំ ២០០៥ និង ២០១៧។

នាពេលកន្លងទៅ លោក Nechirvan Barzani បានស្វាគមន៍ចំពោះក្រឹត្យថ្មីៗនេះរបស់ប្រធានាធិបតីស៊ីរី លោក Ahmad Al-Sharaa ដែលទទួលស្គាល់ជាផ្លូវការនូវប្រជាជនឃើដ ជាផ្នែកសំខាន់មួយរបស់ប្រទេសនេះ។

លោក Barrack បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចព្រមព្រៀងថ្ងៃទី ១៨ ខែមករា រវាងរដ្ឋាភិបាលស៊ីរី និង SDF ដើម្បីរួមបញ្ចូល SDF ទៅក្នុង     ស្ថាប័នរដ្ឋ។ SDF គឺជាក្រុមមួយដឹកនាំដោយជនជាតិឃើដ ដែលដឹកនាំដោយលោក Mazloum Abdi ដែលធ្វើប្រតិបត្តិការនៅភាគឦសាននៃប្រទេសស៊ីរី ហើយនៅពេលថ្មីៗនេះ បានប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិ  បាល។

កាលពីថ្ងៃសៅរ៍ (ទី ២៤ ខែមករា) ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី បានរាយការណ៍ថា ក្រសួងការពារជាតិស៊ីរី បានប្រកាសពីការបន្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១៥ថ្ងៃ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        3
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm