សារព័ត៌មាន៖ បារាំងជំទាស់នឹងការទិញមីស៊ីល STORM SHADOW របស់អង់គ្លេសសម្រាប់អ៊ុយក្រែន

2026/01/27 09:52:34 pm        196

ប្រទេសបារាំងបានប្រឆាំងនឹងការទិញមីស៊ីល Storm Shadow រយៈចម្ងាយឆ្ងាយពីចក្រភពអង់គ្លេសសម្រាប់តម្រូវការរបស់កងទ័ពអ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយចំនួន ៩០ ពាន់លានអឺរ៉ូ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Daily Telegraph។

យោងតាមសារព័ត៌មាន The Daily Telegraph បារាំងបាននិយាយថា ក្រោមកញ្ចប់នេះ អាទិភាពគួរតែត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនរបស់សហភាពអឺរ៉ុប(EU) នៅពេលទិញអាវុធសម្រាប់ទីក្រុងគីវ។ សម្ព័ន្ធភាពនៃប្រទេសអឺរ៉ុបចំនួនដប់ រដ្ឋបាល់ទិក និងស្កែនឌីណាវី ក៏ដូចជាប៉ូឡូញ រូម៉ានី សាធារណរដ្ឋឆែក និងហូឡង់ បានគាំទ្រការធ្វើឲ្យមានភាពងាលស្រួលនូវនីតិវិធីផ្លូវច្បាប់សម្រាប់អ៊ុយក្រែនលើប្រាក់កម្ចីយោធានេះ ដែលនឹងអនុញ្ញាតឲ្យទីក្រុងគីវទិញអាវុធពីចក្រភពអង់គ្លេស ប៉ុន្តែទីក្រុងប៉ារីសបានស្នើឲ្យផ្តល់អាទិភាពដល់ក្រុមហ៊ុន EU។

អ្នកការទូតម្នាក់ ដែលបានថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានហៅប្រទេសបារាំងថា ជា «គូប្រជែងជាក់ស្តែង»។ អ្នកការទូតអង់គ្លេសកំពុងចរចាជាមួយសហភាពអឺរ៉ុប ប៉ុន្តែពួកគេក៏កំពុងត្រូវបានជំរុញឲ្យបង្កើតទំនាក់ទំនងយ៉ាងសកម្មជាមួយគណៈកម្មការអឺរ៉ុប និងសភាអឺរ៉ុប ជាកន្លែងដែលប្រទេសបារាំងមានឥទ្ធិពលយ៉ាងសំខាន់លើគណៈកម្មាធិការសន្តិសុខ។

កាសែត Daily Telegraph បានដកស្រង់សម្តីយោធាអ៊ុយក្រែនថា តម្រូវការអាវុធដែលផលិតនៅខាងក្រៅសហភាពអឺរ៉ុប មានចំនួន ២៤ ពាន់លានអឺរ៉ូ រួមទាំងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot និងមីស៊ីល PAC-3 ដែលផលិតនៅសហរដ្ឋអាមេរិក ក៏ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបណ្តាប្រទេសនៅអឺរ៉ុបទំនងជាមិនអាចផ្គត់ផ្គង់ដល់ទីក្រុងគីវបានទេ។ ក្រុមចម្រុះនេះ ជឿជាក់ថា ក្នុងករណីនេះ ចក្រភពអង់គ្លេសអាចបញ្ជូនប្រព័ន្ធមីស៊ីល Storm Shadow របស់ខ្លួន ទៅឲ្យអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        211
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        252
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm