យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ កំពុងដំណើរការដោយប្រសិទ្ធភាព

2026/01/27 10:37:03 pm        313

យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទទួលបានប្រសិទ្ធិភាព គឺចាំ បាច់​ទាមទារ​ការ​ចូលរួមសហការល្អពីតួអង្គពាក់ព័ន្ធ ពិសេស​ម្ចាស់​អាជីវកម្ម​ជួល​ការ​រស់​នៅ​សម្រាប់​ជនបរទេស។

រយៈពេលជិត០១ខែ នៃដើមឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស មិន បាន​បន្ធូរបន្ថយដៃ ក្នុងការស្រាវជ្រាវបង្ក្រាប និងទប់ស្កាត់ ចំពោះអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះឡើយ ពោល​នៅតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ ​ឱ្យបានស្អាតល្អ ដើម្បីធានាបានសន្តិសុខ និងស្ថិរភាពក្នុងសង្គមជាតិ ។

ជាក់​​ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ ជនបរទេសមួយចំនួនហើយ ដែលជាប់ពាក់ព័ន្ធនឹងបទ ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នឹង​បាន​រៀបចំណុំឯកសារបែបបទ ធ្វើការបញ្ចូនចេញពីកម្ពុជា ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។

ទន្ទឹម​នឹងនោះដែរក្រៅពីជនបរទេស សមត្ថកិច្ចក៏បានរកឃើញ អ្នកពាក់ព័ន្ធជាជនជាតិខ្មែរ ដែល​បាន​ចូល​រួមគប់គិតធ្វើជាខ្នងបង្អែកនៅពីក្រោយខ្នង នៃអំពើបទល្មើសទាំងនេះ ដោយបច្ចុប្បន្ន ជន​ទាំង​នោះ ​ក៏ត្រូវបានអនុវត្តទៅតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ប្រជាពលរដ្ឋកម្ពុជា ក៏សម្តែងនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុង ការ​បោស​សម្អាតបទឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ពិសេស​ឧក្រិដ្ឋ​កម្មបច្ចេកវិទ្យា។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយជាជម្រក នៃបទល្មើស​ឧក្រិដ្ឋ​ទាំង​ឡាយ​នោះ​ទេ ពោលចង់ឲ្យកម្ពុជាលេចមុខលេចមាត់នៅឆាកអន្តរជាតិ តាមរយៈលទ្ធផល​វិជ្ជមាន​ជា​ច្រើន ដូចជាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សន្តិភាព ក៏ដូចជាការអភិវឌ្ឍ ជាដើម ។

ក្នុងបច្ចុប្បន្នភាពនេះ កម្លាំងគណៈបញ្ជាការឯកភាពតាមរដ្ឋបាលខណ្ឌនីមួយៗទាំង១៤ ក្នុងក្រប ខណ្ឌ​រាជ​ធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមទីតាំងផ្ទះជួល, អគារបន្ទប់ជួល, អគារខុនដូរ, ផ្ទះសំណាក់ និងសណ្ឋាគារនានា ដើម្បីធ្វើ​បច្ចុប្បន្ន​ភាព​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ត្រឹម ​ត្រូវរបស់ជនបរទេសទាំងឡាយ ចៀសវាងការស្នាក់​នៅ​ដោយ​លួច​លាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា (Online Scams)៕ អត្ថបទ៖ លី ហេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm