នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា នឹងមិនជ្រើសរើសរវាងអាមេរិក និងចិន អំឡុងទស្សនកិច្ចនៅទីក្រុងប៉េកាំងទេ

2026/01/27 11:19:58 pm        76

លោកនាយករដ្ឋមន្ត្រី Keir Starmer បានប្រាប់សារព័ត៌មាន Bloomberg ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយមុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអាស៊ីបូព៌ាថា ចក្រភពអង់គ្លេស នឹងមិនធ្វើការជ្រើសរើសរវាងការរក្សាទំនាក់ទំនងពិសេសជាមួយសហរដ្ឋអាមេរិក និងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនទេ។ 

លោកនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា៖«ខ្ញុំតែងតែត្រូវបានស្នើឲ្យជ្រើសរើសរវាងប្រទេសនានា។ ខ្ញុំមិនធ្វើបែបនោះទេ។ ខ្ញុំចាំថា នៅពេលដែលខ្ញុំកំពុងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយមនុស្សគ្រប់គ្នា បានស្នើមកខ្ញុំថា ខ្ញុំគួរតែធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយខ្ញុំបានឆ្លើយថា៖«ខ្ញុំមិនធ្វើការជ្រើសរើសនោះទេ»។  

លោកបានបន្ថែមថា៖«យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ជាការពិតណាស់ យើងចង់ ហើយយើងនឹងរក្សាអាជីវកម្មនោះ រួមជាមួយនឹងសន្តិសុខ និងការពារជាតិ។ ដូចគ្នានេះដែរ គ្រាន់តែធ្វើការទំនាក់ទំនងនឹងប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំទី២ នៅលើពិភពលោក ហើយស្វះស្វែងរកឱកាសពាណិជ្ជកម្ម ទើបការប្រសើរ»។ 

កាសែត The Times បានរាយការណ៍ថា នៅថ្ងៃល្ងាចអង្គារនេះ លោក Starmer នឹងធ្វើដំណើរទៅកាន់ប្រទេសចិន មុនពេលទៅទស្សនកិច្ចប្រទេសជប៉ុន ជាមួយគណៈប្រតិភូរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំធុរកិច្ច។ សរុបមក នាយកប្រតិបត្តិអង់គ្លេសប្រហែល ៦០នាក់ នឹងអមដំណើរលោក នៅទីក្រុងប៉េកាំង។ ។ លោក Starmer នឹងចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ទៅកាន់ទីក្រុងប៉េកាំង ចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលលោកស្រី Theresa May បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន នៅក្នុងរដ្ឋធានីចិននេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm