លោកស្រី Takaichi៖ សម្ព័ន្ធភាពជប៉ុន-អាមេរិក នឹងដួលរលំ បើទីក្រុងតូក្យូមិនអើពើនឹងវិបត្តិកោះតៃវ៉ាន់

2026/01/27 11:40:18 pm        79

លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយថា សម្ព័ន្ធភាពយុទ្ធសាស្ត្ររបស់ជប៉ុន ជាមួយសហរដ្ឋអាមេរិក នឹងដួលរលំ ប្រសិនបើទីក្រុងតូក្យូធ្វើមិនដឹងមិនឮ ចំពោះជម្លោះ នៅកោះតៃវ៉ាន់ ប៉ុន្តែបានព្យាយាមនៅឆ្ងាយពីការអត្ថាធិប្បាយពីមុន ដែលបានលើកឡើងពីលទ្ធភាពអាចមានការឆ្លើយតបខាងយោធា នៅក្នុងព្រឹត្តិការណ៍បែបនេះ។

លោកស្រី Takaichi បានសម្តែងនូវទស្សនៈចុងក្រោយបង្អស់របស់លោកស្រី តាមរយៈកម្មវិធីទូរទស្សន៍ដែលចាក់ផ្សាយទូទាំងប្រទេស កាលពីយប់ថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) ជាកន្លែងដែលមេដឹកនាំគណបក្សប្រឆាំង បានរិះគន់លោកស្រីថា បានបញ្ឆេះឲ្យមានភាពតានតឹងជាមួយប្រទេសចិន ដោយការកត់សម្គាល់ពីមុន។

គួរបញ្ជាក់ថា ទំនាក់ទំនង រវាងជប៉ុន និងចិន បានធ្លាក់ដល់កម្រិតអាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីលោកស្រី Takaichi បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឧបមាថា ចិនវាយប្រហារកោះតៃវ៉ាន់នោះ ជប៉ុនអាចមានការឆ្លើយតបខាងយោធា។ ទីក្រុងប៉េកាំងបានតបតវិញ ដោយការទប់ស្កាត់ការនាំចេញ ការលុបចោលជើងហោះហើរ និងការអត្ថាធិប្បាយខ្លាំងពេញដោយកំហឹង ខណៈទាមទារម្តងហើយម្តងទៀតឲ្យដកសម្ដីនោះចេញ។ ចិនអះអាងសិទ្ធិអធិបតេយ្យ លើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ។

យ៉ាងណាក្ដី នៅក្នុងកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ ដោយសំដៅទៅលើមតិយោបល់ដែលលោកស្រី បានធ្វើឡើងនៅសភា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Takaichi បានប្រាប់ថា៖ «ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់លាស់ទាំងស្រុងថា នេះមិនមែនជាការនិយាយថា ជប៉ុនត្រូវតែចេញទៅចាត់វិធានការយោធានោះទេ ប្រសិនបើចិន និងសហរដ្ឋអាមេរិក មានជម្លោះ (ជុំវិញបញ្ហាកោះតៃវ៉ាន់)»។

លោកស្រីបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើមានអ្វីធ្ងន់ធ្ងរកើតឡើងនៅទីនោះ យើងនឹងត្រូវទៅជួយសង្គ្រោះពលរដ្ឋជប៉ុន និងអាមេរិក នៅកោះតៃវ៉ាន់។ ក្នុងស្ថានភាពនោះ អាចនឹងមានករណីដែលយើងចាត់វិធានការរួមគ្នា។ ហើយប្រសិនបើកងកម្លាំងអាមេរិក ដែលធ្វើសកម្មភាពរួមជាមួយយើង ត្រូវបានវាយប្រហារ ហើយជប៉ុនមិនធ្វើអ្វីសោះ ហើយគ្រាន់តែគេចយករួចខ្លួននោះ សម្ព័ន្ធភាពជប៉ុន-អាមេរិក នឹងដួលរលំ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        54
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm