អាមេរិកព្រមានអ៊ីរ៉ាក់កុំឲ្យមានរដ្ឋាភិបាលគ្រប់គ្រងដោយអ៊ីរ៉ង់ និងជំរុញធ្វើសហប្រតិបត្តិការជាមួយលោកខាងលិច

2026/01/27 11:45:28 pm        99

មន្ត្រីជាន់ខ្ពស់អាមេរិក បាននិយាយថា ការបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាង និងលោកខាងលិច ហើយមិនត្រូវបានគ្រប់គ្រងដោយអ៊ីរ៉ង់ គឺមានសារៈសំខាន់ណាស់ ចំពោះស្ថិរភាព និងវិបុលភាព ក្នុងតំបន់។

ការអត្ថាធិប្បាយទាំងនេះកើតឡើង ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ នៅក្នុងទីក្រុងវ៉ាស៊ីនតោន អំពីការតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក Nouri al-Maliki ជាបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់ក្រុមចម្រុះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងបេសកជនពិសេសអាមេរិក លោក Tom Barrack បានអំពាវនាវឲ្យមានរដ្ឋបាលឯករាជ្យ និងបរិយាបន្ន នៅក្នុងប្រទេសអ៊ីរ៉ាក់។

អំឡុងការជជែកតាមទូរស័ព្ទថ្មីៗនេះ ជាមួយនាយករដ្ឋមន្ត្រីជិតផុតអាណត្តិ លោក Mohammed Shia al-Sudani លោក Rubio បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលដែលមានស្ថិរភាពត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ បញ្ចៀសជម្លោះក្នុងតំបន់ និងរក្សាភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់។

លោក Rubio បានព្រមានថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយអ៊ីរ៉ង់ មិនអាចយកផលប្រយោជន៍របស់អ៊ីរ៉ាក់មុនបានឡើយ មិនអាចធ្វើឲ្យប្រទេសនេះនៅឆ្ងាយពីជម្លោះក្នុងតំបន់បានឡើយ ឬមិនអាចជំរុញភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់បានទេ។

ចំណែកលោក Barrack បានបន្ទរនូវគោលជំហរនេះ តាមរយៈការបង្ហោះថ្មីៗ នៅលើបណ្ដាញសង្គម X ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូលោកខាងលិច និងតំបន់ ដើម្បីធានាបាននូវស្ថិរភាព និងវិបុលភាពរយៈពេលវែង។

គួរបញ្ជាក់ថា សភាអ៊ីរ៉ាក់គ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី២៧ ខែមករានេះ។ បន្ទាប់មក ប្រធានាធិបតី នឹងប្រគល់ភារកិច្ចឲ្យបុគ្គលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីមកពីប្លុកធំបំផុតជាងគេ បង្កើតរដ្ឋាភិបាលក្នុងរយៈពេល ១៥ថ្ងៃ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm       
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm