TN Kandal គ្រង​ជើងឯក​ពាន​អភិបាលខេត្ត​កណ្ដាលក្រោយ​ឈ្នះ​យុវជន​ស្រុក​មុខកំពូល ២-១

2022/03/14 06:48:11 pm        425

​បាល់ទាត់៖ ក្រុម TN Kandal បាន​គ្រង​ជើងឯក​ពានរង្វាន់​បាល់ទាត់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈអភិបាល​ខេត្តកណ្ដាលលើក​ទី​១ ក្រោយ​យកឈ្នះ​ក្រុមយុវជន​ស្រុក​មុខកំពូល ២-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនៅ​កីឡដ្ឋាន​ខេត្តកណ្ដាលកាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២។ ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ផ្ទាល់​របស់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ។​

​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រដែលមាន​ទស្សនិកជន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​នេះ ក្រុម TN Kandal បាន​បើក​ការ​នាំមុខក្រុមយុវជន​ស្រុក​មុខកំពូល ២​គ្រាប់​មុន​ត្រឹម​នាទី​៥០ ហើយ​ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់តែខ្លាំង​នៅ​ចុង​ម៉ោងរហូតដល់​នាទី​បន្ថែម ៩០+៣ ទើប​ក្រុមយុវជន​ស្រុក​មុខកំពូលវាយបក​បាន ១​គ្រាប់​វិញដោយ​កាត់​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រមុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត។​ ​ឯកឧត្តម ធុល នាង ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួតបាន​បញ្ជាក់ថា ការប្រកួត​នេះបានរៀបចំ​ជិត ១​ខែ​កន្លះដោយ​ចាប់ផ្ដើម​ប្រកួត​តាំងពីដើម​ខែកុម្ភៈដោយមាន ១៨ក្រុម​ចូលរួម ក្នុង​គោលបំណង​បំផុសស្មារតី​បំផុស​ចលនា​យុវជននៅតាម​បណ្តា​ក្រុង​-​ស្រុក និង​មន្ទីរជំនាញ​ជុំវិញ​ខេត្ត ក៏ដូចជា​វិស័យ​ឯកជនដែល​ស្រលាញ់​វិស័យ​កីឡា មានឱកាស​បង្ហាញ​សមត្ថភាព ទេពកោសល្យ ហើយ​ក្លាយជា​ធនធាន​តំណាង​ខេត្ត សម្រាប់​ឈានទៅ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​គឺ​គាំទ្រ​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ សម្រាប់​គាំទ្រ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ មានប្រសាសន៍ថា ការប្រកួត​នេះគឺជា​ចំណុច​សំខាន់​មួយក្នុងចំណោម​ចំណុច​ទាំង ១២ នៃ​ចក្ខុវិស័យ និង​បេសកកម្ម​ក្នុងការ​ពង្រឹង​វិស័យ​កីឡាបាល់ទាត់​ក្នុង​ខេត្តកណ្ដាល តាមរយៈ​ការអភិវឌ្ឍ និង​ការរៀបចំ​ការប្រកួត​ថ្នាក់ក្រោម​ជាតិ ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស អាជ្ញាកណ្ដាល ពិសេស​យុវជនដើម្បី​បានបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ ហើយ​ឈានទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃ​ក្លាយជា​កីឡាករ​អាជីព និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៣ ផងដែរ។​ ​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​ការប្រកួត​ពានរង្វាន់​អភិបាលខេត្ត​កណ្ដាលរដូវ​កាល​ទី​១ ឆ្នាំ​២០២២ នេះ សម្រាប់​ក្រុម​ជើងឯកគឺ​ក្រុម TN Kandal ទទួលបាន​ប្រាក់រង្វាន់ ១២​លាន​រៀល ខណៈ​ក្រុម​ជើងឯក​រង​យុវជន​ស្រុក​មុខកំពូលទទួលបាន​ប្រាក់រង្វាន់ ៨លាន​រៀល និង​លេខ​៣ ក្រុមយុវជន​ស្រុក​ល្វាឯមទទួលបាន​ប្រាក់រង្វាន់ ៦​លាន​រៀលបន្ទាប់ពី​យកឈ្នះ​ក្រុមយុវជនស្រុក​ខ្សាច់កណ្ដាល ១-០៕

​អត្ថបទ៖ លី ឈុន​ឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm