រលកកម្ដៅ នៅអូស្ត្រាលី បង្កើនហានិភ័យចំហេះព្រៃ ខណៈក្រុង Melbourne ត្រៀមប្រឈមថ្ងៃក្ដៅបំផុត

2026/01/27 11:49:30 pm        117

រលកកម្ដៅដ៏ធំមួយ នៅទូទាំងភាគអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី បានបង្កើនការគំរាមកំហែងឲ្យមានចំហេះព្រៃកាន់តែខ្លាំងឡើងៗ ដោយទីក្រុង Melbourne ត្រូវបានព្យាករថា នឹងកត់ត្រាថ្ងៃក្តៅបំផុតរបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលជិត ១៧ឆ្នាំ នៅថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) ហើយប្រជាជនរាប់រយនាក់ នៅក្នុងទីក្រុងជនបទ ត្រូវបានបញ្ជាឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់។

ការិយាល័យឧតុនិយមអូស្ត្រាលី បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុង Melbourne អាចឡើងដល់ ៤៥អង្សាសេ ដោយស្ថានភាពរលកកម្ដៅពីខ្លាំង ទៅកាន់តែខ្លាំងឡើងង ត្រូវបានគេរំពឹងថា នឹងឡើងដល់កម្រិតក្ដៅខ្លាំងបំផុត នៅថ្ងៃអង្គារ និងថ្ងៃពុធ មុនពេលថយចុះបន្តិចម្តងៗ នៅចុងសប្តាហ៍នេះ។

រលកកម្ដៅនេះ បានធ្វើឲ្យគ្រោះថ្នាក់ចំហេះព្រៃកាន់តែខ្លាំងក្លា នៅទូទាំងរដ្ឋ Victoria ជារដ្ឋដែលមានប្រជាជនច្រើនបំផុតទី២ របស់ប្រទេសអូស្ត្រាលី ជាទីដែលចំហេះឆេះព្រៃឆាបឆេះយ៉ាងលឿននៅក្នុងតំបន់ Otways បានដុតបំផ្លាញផ្ទៃដីប្រហែល ១០.០០០ហិកតា។

ក្រុមមន្ត្រីបានព្រមានថា ការព្យាករពីការមានខ្យល់បក់ខ្លាំង សម្រាប់យប់ថ្ងៃនេះ អាចធ្វើឲ្យអណ្តាតភ្លើងរាលដាលបន្ថែមទៀត ដោយគំរាមកំហែងដល់ផ្ទះសម្បែងជាច្រើនខ្នង។

លោក Jason Heffernan ប្រធានអាជ្ញាធរពន្លត់អគ្គិភ័យប្រចាំប្រទេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC News ថា៖ «វាជាការប្រែប្រួលដែលនឹងកើតឡើងនៅម៉ោងប្រហែល ៥ល្ងាច (ម៉ោងក្នុងស្រុក) ដោយមានខ្យល់បក់ខ្លាំងគួរសម ដែលទំនងជាបង្កការខូចខាតភាគច្រើន និងធ្វើឲ្យចំហេះកាន់តែខ្លាំងបន្ថែមទៀត»។

លោក Heffernan បានបន្ថែមថា សេវាសង្គ្រោះបន្ទាន់ បានប្រាប់អ្នកស្រុកពីផ្ទះមួយទៅផ្ទះមួយ ប្រហែល ១.១០០ខ្នង និងបានផ្ញើសារជាអក្សរទៅកាន់ទូរសព្ទប្រហែល ១០.០០០គ្រឿង ដោយជំរុញឲ្យពួកគាត់ចាកចេញពីតំបន់នេះ។ បម្រាមអគ្គិភ័យទាំងស្រុង ត្រូវបានប្រកាសនៅទូទាំងរដ្ឋ Victoria ខណៈដែលមន្ត្រីបានព្យាយាមកាត់បន្ថយហានិភ័យពីចំហេះថ្មី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm