ទីភ្នាក់ងារសារព័ត៌មាន DPA បានរាយការណ៍ថា អាល្លឺម៉ង់ និងដាណឺម៉ាក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុវត្តគម្រោងថាមពលរួមគ្នា នៅលើកោះប៊នហូម (Bornholm) ក្នុងសមុទ្របាល់ទិក។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសមុទ្រខាងជើង នៅទីក្រុងហាំប៊ឺក(Hamburg.)។
គម្រោងនេះ ត្រូវបានគេហៅថា កោះថាមពល Bornholm ហើយគ្រោងនឹងបង្កើតមជ្ឈមណ្ឌលថាមពលមួយនៅលើកោះដាណឺម៉ាក ជាកន្លែងដែលអគ្គិសនីដែលផលិតដោយកសិដ្ឋានខ្យល់ នៅសមុទ្របាល់ទិក នឹងត្រូវបានបញ្ជូនទៅអាល្លឺម៉ង់ និងដាណឺម៉ាក។ ភាគីទាំងពីរ បានយល់ព្រមចែករំលែកថ្លៃដើមហិរញ្ញប្បទាន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនោះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានហៅគម្រោងនេះថា ជាលើកដំបូងនៃប្រភេទរបស់វា នៅអឺរ៉ុប។
លោកបាននិយាយថា៖ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមតែអាល្លឺម៉ង់ និងដាណឺម៉ាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអឺរ៉ុបទាំងមូលផងដែរ»។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងថា៖«បច្ចុប្បន្ន យើងត្រូវតែប្រុងប្រយ័ត្នកុំពឹងផ្អែកលើប្រទេសដទៃទៀតនៅខាងក្រៅអឺរ៉ុប មិនត្រឹមតែសម្រាប់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ផ្សេងទៀតផងដែរ»៕
