សមាជិកព្រឹទ្ធសភាអាមេរិក និយាយថា ទីបំផុត សហរដ្ឋអាមេរិកស្វែងរកការផ្លាស់ប្តូររដ្ឋាភិបាលអ៊ីរ៉ង់

2026/01/28 12:11:40 am        100

សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsay Graham បាននិយាយថា គោលបំណងសំខាន់នៃគោលនយោបាយអ៊ីរ៉ង់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ គឺដើម្បីផ្លាស់ប្តូររដ្ឋាភិបាលរបស់ប្រទេសនេះ។  

លោក Graham បាននិយាយថា៖«គោលដៅ គឺដើម្បីបញ្ចប់របបនេះ» ដោយបន្ថែមថា លោកបានឈានដល់ការសន្និដ្ឋាននេះ បន្ទាប់ពីការសន្ទនាថ្មីៗជាមួយលោក ត្រាំ។

យោងតាមសមាជិកព្រឹទ្ធសភារូបនេះ លោករំពឹងថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការជាក់លាក់ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាល នៅក្នុងប្រទេសអ៊ីរ៉ង់។

ដោយដកស្រង់ប្រភពមួយនៅក្នុងប្រទេសឈូងសមុទ្រមួយ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយ Middle East Eye បានរាយការណ៍នាពេលថ្មីៗនេះថា សហរដ្ឋអាមេរិកកំពុងថ្លឹងថ្លែងអំពីការវាយប្រហារយ៉ាងជាក់លាក់លើអ៊ីរ៉ង់។ យោងតាមសារព័ត៌មាននេះ បានឲ្យដឹងថា ការវាយប្រហារអាចកើតឡើងនៅត្រឹមសប្តាហ៍នេះ ប៉ុន្តែពេលវេលានោះ អាចផ្លាស់ប្តូរ។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រព័ត៌មាន Axios នៅថ្ងៃទី ២៦ ខែមករាថា សហរដ្ឋអាមេរិក បានបញ្ជូន «កងនាវាចម្បាំងខ្នាតធំ» ទៅកាន់តំបន់នេះ ហើយបានសម្តែងទំនុកចិត្តថា អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការសន្ទនា និងធ្វើ «កិច្ចព្រមព្រៀង» ជាមួយទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយនាពេលមុននេះថា ទីក្រុងតេអេរ៉ង់ កំពុងតាមដានសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ដោយចាត់វិធានការចាំបាច់ដើម្បីពង្រឹងការការពាររបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        24
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm