ទីក្រុងតូក្យូ៖ កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិលឆ្ពោះទៅសមុទ្រជប៉ុន

2026/01/28 12:50:10 am        80

ទីក្រុងតូក្យូ បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់អ្វីដែលហាក់ដូចជាមីស៊ីលបាលីស្ទិក ២គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន (ដែលត្រូវបានគេស្គាល់ថា សមុទ្រខាងកើត) នៅថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) នេះ។

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ក៏បានឲ្យដឹងផងដែរថា ខ្លួនបានប្រទះឃើញ «គ្រាប់មីស៊ីលហោះ» មួយគ្រាប់ កំពុងត្រូវបានបាញ់ឆ្ពោះទៅកាន់ទីកន្លែងដែលទីក្រុងសេអ៊ូលហៅថា សមុទ្រខាងកើត។

ដោយដកស្រង់តាមក្រសួងការពារជាតិ ឆ្មាំល្បាតឆ្នេរជប៉ុន បានបញ្ជាក់ថា ខ្លួនបានប្រទះឃើញមីស៊ីបាលីស្ទិក ២គ្រាប់ ហើយទាំង ២គ្រាប់ ត្រូវបានគេប៉ាន់ប្រមាណថា បានធ្លាក់ចូលសមុទ្រហើយ។

ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji Press បានរាយការណ៍ថា មីស៊ីលទាំង ២គ្រាប់នោះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ។

ការបាញ់នេះ គឺជាការសាកល្បងលើកទី២ របស់ទីក្រុងព្យុងយ៉ាង ក្នុងខែនេះ បន្ទាប់ពីមានការបាញ់មីស៊ីលជាច្រើនគ្រាប់ច្រើនម៉ោង មុនពេលមេដឹកនាំកូរ៉េខាងត្បូងធ្វើដំណើរទៅកាន់ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូល។

ការបាញ់នេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅកាន់ទីក្រុងសេអ៊ូល ដោយមន្ត្រីលំដាប់ទី៣ របស់មន្ទីរបញ្ចកោណ គឺលោក Elbridge Colby ដែលបានសរសើរកូរ៉េខាងត្បូងថា ជា «សម្ព័ន្ធមិត្តគំរូ»។ 

កូរ៉េខាងជើងបានបង្កើនការបាញ់សាកល្បងមីស៊ីលយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm