UN៖​ មនុស្ស ​១៤៩​នាក់​សា្លប់ និង​រាប់​រយ​នាក់​ទៀត​បាន​បាត់​ខ្លួន​នៅ​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        1.0 K

​មីយ៉ាន់ម៉ា៖ អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​ចំពោះ​ការ​ស្លាប់​យ៉ាង​ច្រើន ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ដោយ​ព្រមាន​ថា​ ក្រុម​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​ឃុំខ្លួន​ កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម​ ហើយ​មនុស្ស​រាប់​រយ​នាក់​បាន​បាត់​ខ្លួន​។​

​អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​ របស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani​ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ខ្ពស់​ ក្នុង​រយៈពេល​ ១​សប្តាហ៍​កន្លង​មក​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ ជាទី​ដែល​កងកម្លាំង​សន្តិសុខ​កំពុង​ប្រើប្រាស់​កម្លាំង​ដ៏​សាហាវ​ ប្រឆាំង​នឹង​ក្រុម​បាតុករ​កំពុង​តវ៉ា​ស្ងៀមស្ងាត់​។ លោក​ស្រី​និយាយ​ថា បើ​សរុប​ទាំងអស់​ការិយាល័យ​បាន​បញ្ជាក់​ថា​ មនុស្ស​សរុប​ចំនួន ១៤៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ​ចំនួន​ពិតប្រាកដ​គឺ​ពិត​ជា​ខ្ពស់​ជាង​នេះ​។​

​បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ (AAPP) មនុស្ស​ជាង ១៨០​នាក់​ត្រូវ​បាន​សម្លាប់ ​រួម​ទាំង ៧៤​នាក់​នៅ​ថ្ងៃអាទិត្យ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ក្នុង​នោះ​កាលពី​ថ្ងៃ​ច័ន្ទ​មាន​មនុស្ស​ស្លាប់​ចំនួន ​១១​នាក់, ថ្ងៃ​អាទិត្យ​មាន​ ៣៩​នាក់ និង​ថ្ងៃ​សៅរ៍​មាន ​១៨​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm