វិចារណកថាក្រសួងបរិស្ថាន៖ ភាពខុសគ្នានៃលទ្ធផល PM2.5 ដែលទទួលបានពីផ្កាយរណប និងឧបករណ៍វាស់នៅលើដី

2026/01/28 04:15:06 pm        186

ឧបករណ៍នៅលើដីផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់តំបន់ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការបំពុលខ្យល់លើតំបន់ធំៗ

PM2.5 គឺជាធូលីល្អិតតូចៗ ឬភាគល្អិតនិចលនៅក្នុងខ្យល់ ដែលមានទំហំតូចជាង 2.5 ម៉ៃក្រូម៉ែត្រ(ប្រហែលជា ៣០ ដងតូចជាងសរសៃសក់)។ ដោយសារតែវាមានទំហំតូចខ្លាំង ធូលីទាំងនេះអាចចូលទៅក្នុងសួត និងឈាមបាន ហើយអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ដើម្បីយល់ដឹងអំពីការបំពុលខ្យល់ និងការពារសុខភាពសាធារណៈ អ្នកវិទ្យាសាស្ត្រប្រើវិធីពីរដើម្បីវាស់ PM2.5 គឺ ការវាស់នៅលើដី និងការវាស់ដោយផ្កាយរណប។ ទោះជាយ៉ាងណា លទ្ធផលពីវិធីទាំងពីរនេះជាញឹកញាប់មានភាពខុសគ្នា ព្រោះវាស់ក្នុងរបៀបខុសគ្នា។

១.ការវាស់ដោយប្រើឧបករណ៍នៅលើដី - ការវាស់ដោយផ្ទាល់

ឧបករណ៍វាស់នៅលើដី វាស់ PM2.5 ដោយផ្ទាល់ពីខ្យល់នៅជិតផ្ទៃដី ដែលជាតំបន់ដែលមនុស្សដកដង្ហើម។ ឧបករណ៍ទាំងនេះភាគច្រើនត្រូវបានដំឡើងនៅក្នុងទីក្រុង ជិតផ្លូវ ឬតំបន់ឧស្សាហកម្ម។ ដោយសារតែវាវាស់ដោយផ្ទាល់ លទ្ធផលដែលទទួលបានមានភាពត្រឹមត្រូវខ្ពស់សម្រាប់តំបន់ជាក់លាក់។ វាក៏អាចវាស់បានជាបន្តបន្ទាប់ពេញមួយថ្ងៃ ដែលបង្ហាញពីការប្រែប្រួលនៃការបំពុលខ្យល់។ ប៉ុន្តែ ការដំឡើង និងថែទាំឧបករណ៍ទាំងនេះមានតម្លៃថ្លៃ ដូច្នេះវាមិនមាននៅគ្រប់ទីកន្លែងទេ ជាពិសេសនៅតំបន់ជនបទ ឬតំបន់ឆ្ងាយ។

២.ការវាស់ដោយផ្កាយរណប - ការប៉ាន់ស្មានពីលើអាកាស

ផ្កាយរណបមិនវាស់ PM2.5 ដោយផ្ទាល់ទេ តែវាសង្កេតមើលពីរបៀបដែលធូលី និងភាគល្អិតក្នុងបរិយាកាស (ហៅថា Aerosol Optical Depth - AOD) ជះត្រឡប់ ឬស្រូបពន្លឺព្រះអាទិត្យ (តើពន្លឺព្រះអាទិត្យត្រូវបានធូលីក្នុងអាកាសបាំង ឬជះត្រឡប់មកវិញកម្រិតណា)។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រប្រើរូបមន្តស្មុគស្មាញដើម្បីប៉ាន់ស្មានកម្រិត PM2.5 នៅផ្ទៃដី។ អត្ថប្រយោជន៍សំខាន់នៃផ្កាយរណបគឺ វាអាចគ្របដណ្តប់តំបន់ធំៗ និងជួយវាស់ការបំពុលខ្យល់នៅកន្លែងដែលគ្មានស្ថានីយវាស់នៅលើដី។ ទោះជាយ៉ាងណា ដោយសារវាមិនវាស់នៅផ្ទៃដីដោយផ្ទាល់ លទ្ធផលអាចមានភាពមិនត្រឹមត្រូវខ្លះ។

៣.មូលហេតុភាពខុសគ្នានៃលទ្ធផលវាស់កម្រិត PM2.5 ដោយឧបករណ៍វាស់លើដី និងដោយផ្កាយរណប - មូលហេតុមួយសំខាន់ដែលធ្វើឱ្យលទ្ធផល PM2.5 ពីផ្កាយរណប និងឧបករណ៍នៅលើដីខុសគ្នា គឺ៖

- ទីតាំង៖ ឧបករណ៍នៅលើដីបង្ហាញស្ថានភាពការបំពុលនៅកន្លែងតូចមួយ ខណៈដែលផ្កាយរណបបង្ហាញជាមធ្យមលើតំបន់ធំ។ ដូច្នេះ ផ្កាយរណបអាចមិនចាប់បានតំបន់ដែលមានការបំពុលខ្លាំង ដូចជាជិតផ្លូវធំ ឬរោងចក្រ

- ពេលវេលា៖ ឧបករណ៍នៅលើដីវាស់បានពេញមួយថ្ងៃ ខណៈដែលផ្កាយរណបឆ្លងកាត់តំបន់មួយតែម្ដង ឬពីរដងក្នុងមួយថ្ងៃ ហើយត្រូវការអាកាសធាតុល្អគ្មានពពក។ ដូច្នេះ វាអាចខកខានព្រឹត្តិការណ៍បំពុលខ្លះៗ ដូចជាការកកស្ទះចរាចរណ៍ ឬផ្សែងពីអគ្គិភ័យ

- លក្ខខណ្ឌអាកាសធាតុ៖ អាចប៉ះពាល់ដល់លទ្ធផលពីផ្កាយរណប។ ឧទាហរណ៍ សំណើមខ្ពស់ ឬពពក អាចធ្វើឱ្យការបំពុលមើលទៅខ្លាំងជាងការពិត​ ខណៈឧបករណ៍នៅលើដីមិនរងឥទ្ធិពលពីបញ្ហានេះច្រើនដូចផ្កាយរណបទេ។

ទោះបីជាលទ្ធផលពីវិធីទាំងពីរមានភាពខុសគ្នា ការវាស់ដោយផ្កាយរណប និងឧបករណ៍នៅលើដីសុទ្ធតែមានសារៈសំខាន់។ ឧបករណ៍នៅលើដីផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់តំបន់ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការបំពុលខ្យល់លើតំបន់ធំៗ។ ការប្រើទិន្នន័យពីវិធីទាំងពីររួមគ្នា អាចផ្តល់រូបភាពច្បាស់លាស់ជាងមុនអំពីគុណភាពខ្យល់ និងជួយការពារសុខភាពសាធារណៈបានល្អប្រសើរឡើង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm