អ៊ីស្រាអែល៖ គ្មានការកសាងឡើងវិញនៅហ្កាហ្សាឡើយ មុនពេលក្រុមហាម៉ាសរំសាយអាវុធហើយ អ៊ីស្រាអែលនឹងរក្សាការគ្រប់គ្រងសន្តិសុខលើហ្កាហ្សា

2026/01/28 04:39:39 pm        111

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ជាថ្មីទៀតថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យមានការកសាងឡើងវិញនៅហ្កាហ្សាមុនពេលក្រុមភេរវកម្មនៅក្នុងតំបន់នោះរំសាយអាវុធនោះទេ ហើយបាននិយាយថា អ៊ីស្រាអែលនឹងរក្សាការគ្រប់គ្រងសន្តិសុខលើហ្កាហ្សា និងតំបន់ West Bank នៅក្នុងសន្និសីទសារព័ត៌មានដ៏ទូលំទូលាយមួយធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារ២៧មករាសប្ដាហ៍នេះ បន្ទាប់ពីការវិលត្រឡប់ទៅកាន់អ៊ីស្រាអែលនៃចំណាប់ខ្មាំងចុងក្រោយដែលត្រូវបានសម្លាប់ គឺលោក    Ran Gvili។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ឥឡូវនេះ ពួកលោកកំពុងផ្តោតលើការបំពេញបេសកកម្មពីរដែលនៅសល់ គឺ ការរំសាយអាវុធរបស់ក្រុមហាម៉ាស ការធ្វើឲ្យហ្កាហ្សាក្លាយជាតំបន់គ្មានកងទ័ព និងកម្ទេចផ្លូវរូងក្រោមដីចេញពីដែនដីហ្កាហ្សា។

លោកក៏បានអះអាងពីភាពត្រឹមត្រូវក្នុងការប្រគល់ចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាផងដែរ។លោកបានបញ្ជាក់ម្តងទៀតនូវការព្រមានមួយថា អ៊ីស្រាអែលនឹងឆ្លើយតបដោយកម្លាំង ប្រសិនបើត្រូវបានវាយប្រហារដោយអ៊ីរ៉ង់។

លោកក៏បានស្តីបន្ទោសការរឹតត្បិតលើអាវុធពីរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរចំពោះការស្លាប់របស់ទាហានអ៊ីស្រាអែលនៅដែនដីហ្កាហ្សា។ ហើយលោកបានបង្កប់ន័យថា អារ៉ាប៊ីសាអ៊ូឌីតមិនគួរចូលរួមជាមួយកាតា និងតួរគីទេ ប្រសិនបើខ្លួនសង្ឃឹមថានឹងធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានលក្ខណៈធម្មតាវិញ។

លោកបានបន្ថែមថា លោកបានលឺថានឹងមានទាហានទួរគី និងកាតាចូលទៅនឹងហ្កាហ្សា តែរឿងនោះនឹងមិនកើតឡើងឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm