ទំនុកចិត្តអ្នកប្រើប្រាស់សហរដ្ឋអាមេរិក ដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១១ឆ្នាំកន្លះ

2026/01/28 04:57:01 pm        75

ទិន្នន័យកាលពីថ្ងៃអង្គារ (២៧ មករា) បានបង្ហាញពីតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនៃទំនុកចិត្តអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះយ៉ាងគំហុកដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១១ឆ្នាំកន្លះ នៅក្នុងខែមករា នេះ ដោយសារតែក្ដីបារម្ភកាន់តែខ្លាំងឡើងលើទីផ្សារការងារដ៏យឺតយ៉ាវ និងតម្លៃទំនិញខ្ពស់ៗ ដែលអាចធ្វើឱ្យក្រុមគ្រួសារកាន់តែប្រុងប្រយ័ត្នចំពោះការចំណាយប្រចាំថ្ងៃ។

ការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានរាយការណ៍ដោយក្រុមប្រឹក្សាសន្និសីទ ដែលជាដៃគូរបស់ក្រសួងពាណិជ្ជកម្មអាមេរិក គឺជាទិន្នន័យស្ទង់មតិដែលបិទនៅថ្ងៃទី១៦ ខែមករា ទៅលើអ្នកប្រើប្រាស់នៅទូទាំងគណបក្សនយោបាយទាំងពីរ ខណៈអ្នកឆ្លើយតបការស្ទង់មតិ ដែលកំណត់ខ្លួនឯងថាជាអ្នកឯករាជ្យ បង្ហាញទុទិដ្ឋិនិយមខ្លាំងបំផុត។ ទិន្នន័យនេះអាចបន្ថែមសម្ពាធលើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យដោះស្រាយនូវអ្វីដែលសេដ្ឋវិទូហៅថា «វិបត្តិនៃលទ្ធភាពទិញទំនិញ» ដែលពួកគេបានស្តីបន្ទោសលើគោលនយោបាយរបស់លោក រួមទាំងពន្ធគយដ៏ទូលំទូលាយលើការនាំចូលសកល។

ទិន្នន័យក្រុមប្រឹក្សាសន្និសីទនេះបានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះចំនួន ៩,៧ពិន្ទុ មកនៅត្រឹម ៨៤,៥ពិន្ទុ ក្នុងខែនេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០១៤ មក។ តួលេខនេះគឺទាបខ្លាំងជាងការប៉ាន់ស្មានរបស់សេដ្ឋវិទូ ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ ដោយពួកគេបានព្យាករថា សន្ទស្សន៍នេះនៅ ៩០,៩ពិន្ទុ។

ខណៈដែលទំនាក់ទំនងរវាងទំនុកចិត្ត និងការចំណាយរបស់អ្នកប្រើប្រាស់ មានភាពទន់ខ្សោយ សេដ្ឋវិទូមួយចំនួនមានក្ដីបារម្ភអំពីការធ្លាក់ចុះ ដែលត្រូវបានអមដោយការយល់ឃើញមិនល្អចំពោះទីផ្សារការងារអាមេរិក។ ទស្សនៈរបស់អ្នកប្រើប្រាស់អំពីភាពអាចរកបាននៃការងារ គឺទន់ខ្សោយបំផុតក្នុងពេលជិត ៥ឆ្នាំ។ ទោះជាបែបនេះក្ដី វិនិយោគិនភាគច្រើនមិនបានអើពើនឹងទិន្នន័យទំនុកចិត្តអ្នកប្រើប្រាស់នេះទេ ដោយសន្ទស្សន៍នៅទីផ្សារភាគហ៊ុន Wall Street កំពុងជួញដូរក្នុងអត្រាខ្ពស់ជាងមុន ប៉ុន្តែប្រាក់ដុល្លារបានធ្លាក់ចុះ ធៀបនឹងរូបិយបណ្ណជាច្រើនផ្សេងទៀត៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm