លោក Trump ប្រាប់អ៊ីរ៉ង់ ឱ្យធ្វើកិច្ចព្រមព្រៀង ខណៈកងនាវាចម្បាំងដ៏ធំមួយក្រុមទៀតឆ្ពោះទៅកាន់ទីនោះ

2026/01/28 05:50:42 pm        156

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសអំឡុងពេលថ្លែងសុន្ទរកថានៅរដ្ឋ Iowa កាលពីថ្ងៃអង្គារ (២៧ មករា) ថា ក្រុមនាវាចម្បាំងដ៏ធំនៃយោធាសហរដ្ឋអាមេរិក មួយក្រុមបន្ថែមទៀត កំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់ហើយ ហើយលោកសង្ឃឹមថា ទីក្រុងតេអេរ៉ង់ នឹងប្រញាប់ធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Trump បានលើកឡើងដោយសំដៅដល់ប្រតិបត្តិការយោធាកាលពីពេលថ្មីៗនេះថា «កាលពីខែមិថុនា យោធាបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការ Midnight Hammer»។ លោកបានបង្ហើបពីមូលហេតុនៃប្រតិបត្តិការយោធាកាលពីឆ្នាំមុននោះថា៖ ពេលនោះ នៅសល់ប្រហែល ១ខែទៀតប៉ុណ្ណោះ អ៊ីរ៉ង់អាចមានអាវុធនុយក្លេអ៊ែរហើយ ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែចាត់វិធានការ។

ទាក់ទងនឹងភាពតានតឹងបច្ចុប្បន្ន លោក Trump បានលើកឡើងថា៖ «មានកងនាវាចម្បាំងអាមេរិកដ៏ស្រស់ស្អាតមួយក្រុមធំទៀត កំពុងបណ្តែតខ្លួនឆ្ពោះទៅកាន់អ៊ីរ៉ង់ហើយនៅពេលនេះ» ដោយសម្ដែងក្ដីសង្ឃឹមរបស់លោកថា អ៊ីរ៉ង់នឹងប្រញាប់ «ធ្វើកិច្ចព្រមព្រៀង» ហើយពួកគេ «គួរតែធ្វើកិច្ចព្រមព្រៀងតាំងពីលើកដំបូងមកម្ល៉េះ»។ ការបញ្ជូនយុទ្ធោបករណ៍បន្ថែមទៀតនេះ បានកើតឡើងត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះបន្តាប់ពីលោក Trump បានប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One ក្នុងពេលត្រឡប់ពីកិច្ចប្រជុំនៅស្វីសថា សហរដ្ឋអាមេរិក កំពុងតាមដានអ៊ីរ៉ង់យ៉ាងដិតដល់ ហើយមាន «កងនាវាចម្បាំងដ៏ធំមួយក្រុមកំពុងឆ្ពោះទៅកាន់អ៊ីរ៉ង់ហើយ»។

បន្ថែមពីលើទ្រព្យសម្បត្តិយោធាដ៏ធំសម្បើម ប្រភពព័ត៌មានអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់ដែនទឹកមជ្ឈិមបូព៌ារួចហើយ។ យោងតាមរបាយការណ៍សារព័ត៌មានកាលពីសប្ដាហ៍មុន ក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះដ៏ធំនេះ រួមមាននាវាចម្បាំង នាវាពិឃាត និងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ជាច្រើនគ្រឿងផ្សេងទៀត៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm