សហរដ្ឋអាមេរិក ប្រកាសធ្វើសមយុទ្ធយោធាផ្លូវអាកាសច្រើនថ្ងៃនៅមជ្ឈិមបូព៌ា ស្របពេលភាពតានតឹងជាមួយអ៊ីរ៉ង់

2026/01/28 05:55:45 pm        95

សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៧ មករា) បានប្រកាសពីផែនការធ្វើសមយុទ្ធយោធាច្រើនថ្ងៃ នៅតំបន់មជ្ឈិមបូព៌ា ខណៈយោធាទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ពង្រាយនូវអ្វីដែលលោកប្រធានាធិបតី Donald Trump ហៅថា «កងនាវាចម្បាំងដ៏ធំ» ក្រុមដំបូង ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅតំបន់នេះ ជាផ្នែកមួយនៃការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយអ៊ីរ៉ង់។

ការសម្ញែងកម្លាំងផ្លូវអាកាសទ្រង់ទ្រាយធំនេះ ត្រូវបានប្រកាសស្របពេលលោក Trump បានលើកឡើងពីវត្តមាន «កងនាវាចម្បាំងដ៏ធំ» មួយក្រុមទៀត ហើយសេតវិមានបានបង្ហើបថា ខ្លួនអាចនឹងបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ជុំវិញការបង្ក្រាបដ៏បង្ហូរឈាមរបស់រដ្ឋាភិបាលលើហ្វូងបាតុករ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ហើយអ្នកជាប់ឃុំរាប់ម៉ឺននាក់ ប្រឈមជោគវាសនាមិនច្បាស់លាស់។

កងកម្លាំងដែនអាកាសកណ្តាល ដែលជាអង្គភាពនៃបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបើកសមយុទ្ធត្រៀមខ្លួនរយៈពេលច្រើនថ្ងៃ ដើម្បីបង្ហាញពីសមត្ថភាពក្នុងការដាក់ពង្រាយ បំបែក និងទ្រទ្រង់កម្លាំងទ័ពប្រយុទ្ធច្រកអាកាស នៅទូទាំងតំបន់ទទួលខុសត្រូវរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ កងទ័ពអាកាសកណ្តាលបានបន្ថែមថា សមយុទ្ធនេះ «ត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពចែកចាយទ្រព្យសម្បត្តិយោធានិងបុគ្គលិក ពង្រឹងភាពជាដៃគូក្នុងតំបន់ និងរៀបចំអនុវត្តនូវការឆ្លើយតបដែលអាចបត់បែនបាន»។

គួរឱ្យដឹងថា កាលបរិច្ឆេទ ទីតាំង និងបញ្ជីយុទ្ធោបករណ៍អាមេរិកដែលត្រូវចូលរួមក្នុងសមយុទ្ធនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ យ៉ាងណាក៏ដោយ សមយុទ្ធនេះហាក់ដូចជារៀបចំឡើងដើម្បីបង្អួតសមត្ថភាពរបស់អាមេរិក ក្នុងការដាក់កម្លាំងក្នុងមជ្ឈិមបូព៌ា ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់ កើនឡើងកាន់តែខ្លាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm