កម្ពុជាបន្តប្រើប្រាស់ផ្លូវការទូតយ៉ាងសកម្ម ដើម្បីដោះស្រាយនិងការពារបូរណភាពទឹកដី

2026/01/28 12:25:58 pm        180

អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានអះអាងថា រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​កំពុង​បន្ត​ប្រើប្រាស់ផ្លូវការទូតយ៉ាងសកម្ម ដើម្បីការពារនូវដែនអធិបតេយ្យ និង​បូរណ​ភាព​​ទឹក​ដី​របស់ខ្លួន និងប្តេជ្ញាតវ៉ាគ្រប់ទម្រង់ទាំងអស់ប្រឆាំងនឹងសកម្មភាពទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​ជុំវិញដល់សន្តិសុខរបស់ជនស៊ីវិលកម្ពុជា។

តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីស្ថានភាពបច្ចុប្បន្នព្រំដែនរវាងកម្ពុជា និងថៃ នាព្រឹក ថៃ្ង​ទី​២៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គិតចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២៦ ម្សិលមិញ  គឺមានរយៈពេលមួយខែហើយដែលកម្ពុជា និងថៃបាន​អនុវត្ត​នូវ​កិច្ច​​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ​ខណៈកិច្ចព្រមព្រៀងនេះ​គឺ​ជាគោ​ល​បំណង​ដ៏​ពិសិទ្ធ​របស់​រាជ​រដ្ឋាភិបាល​​​កម្ពុជា​​គ្រប់​ជាន់​ថ្នាក់​​ទាំង​អស់ច​ង់បាន ដើម្បីបញ្ជៀសការស្លាប់ រងរបួស និងការ​ខូច​ខាត​ផ្សេង​​ទៀត​​​ដែល​កើត​ឡើង​ដោយ​សារ​ការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ។

កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និង​គ្រប់​ចំណុច​ទាំង​អស់​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏​ដូច​ជា​កិច្ច​ព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំង​ពីរ​បាន​ឯកភាព​ជា​មួយ​គ្នា​កាល​ពី​ពេល​កន្លង​ទៅ ក្នុ​ងនោះក៏មានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

 ឯកឧត្ដមបន្តថា ក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលធំជាងគេបំផុត សេចក្តី​ប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា១៨ នាក់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ រយៈពេលមួយខែចុងក្រោយនេះដែរ ជនភៀសសឹកជាង ៨០% ក្នុងចំណោមពលរដ្ឋភៀសសឹក​សរុប​ជាង ​៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ នៅសល់ជន​ភៀសសឹ​ក​ប្រមាណ​ជា ១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ សូម​បញ្ជាក់​ជូន​ថា ជនភៀសសឹកទាំងអស់ ទាំងអ្នកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នក​ដែល​កំពុងប​ន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ បានទទួលការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ទាំ​គ្រប់​បែប​យ៉ាង​ពីរាជរដ្ឋាភិបាល។

បទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់​ក្រុម​ការងារ​ចំពោះ​កិច្ច​ដែល​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល បានចុះបំពេញការងារដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និង​ហេដ្ឋា​រចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃ ដើម្បី​ជា​មូល​ដ្ឋាន​សម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាព​ប្រជាពលរដ្ឋ​ភៀស​សឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាតឱ្យបានឆាប់បំផុតផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុម​សម្រប​សម្រួល​នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងក្រុមអ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ដើម្បីបានឃើញការពិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់រងគ្រោះ និង​ពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោង និង​ទម្លាក់​គ្រាប់​បែក​របស់​យោធាថៃលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។

ក្នុងអំឡុងពេលនេះដែរ រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងរួមទាំងក្រសួង ស្ថាប័ន ដែល​ជា​សេនាធិការទាំងអស់បានបំពេញការងារការទូតយ៉ាងសកម្ម ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ និងបូរណភាពទឹកដី។ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន​តាម​ដានយ៉ាងយកចិត្តទុកដាក់បំផុត និងដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​បញ្ហា​នេះ ​ហើយបានតវ៉ាតាមគ្រប់ទម្រង់ប្រឆាំងនឹងសកម្មភាព ដែលធ្វើឱ្យ​ប្រែប្រួល​ដល់​បរិយាកាស​សន្តិសុខ​នៅ​ក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថាន​ភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន​បាន​និង​កំពុង​ជំរុញ​ភាគី​ថៃ​ឱ្យ​អនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលចែងថា «រាល់ការព្រម​ព្រៀង​ក្រោម​សេចក្តី​ប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែន​អន្តរ​ជាតិ​រវាង​ប្រទេសទាំងពីរនោះទេ។ ភាគីទាំង​ពីរ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​បន្ត​អនុវត្ត​ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រម​ព្រៀង​ដែល​មាន​ស្រាប់​រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាន​នូវ​សន្តិភាព​យូរ​អង្វែង​តាម​បណ្តោយព្រំដែន...»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត កម្ពុជា​បន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជា​ប្រកាន់​ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈ​កម្ម​ការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការ​ណ៍ខ្សែ​ព្រំដែនមិ​នកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និង​កំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រម​ទាំង​កិច្ច​ព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា​មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ​៕

អត្ថបទដែលទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង
2026/01/28 02:39:35 pm        1
ធនាគារជាតិ៖ វិស័យចម្បងៗចំនួន៣ នឹងគាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦
2026/01/28 02:11:54 pm        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
2026/01/28 01:55:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង

2026/01/28 02:39:35 pm
​ឥណ្ឌា បញ្ជាក់ពីករណីឆ្លងវីរុសនីប៉ាហ៍ចំនួន ២ករណី ប៉ុន្តែស្ថានការណ៍គ្រប់គ្រងបានហើយ
2026/01/28 02:36:24 pm
​ធនាគារជាតិ៖ វិស័យចម្បងៗចំនួន៣ នឹងគាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦
2026/01/28 02:11:54 pm
​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
2026/01/28 01:55:13 pm
​កម្ពុជា-ជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន គាំទ្រដល់​អភិវឌ្ឍន៍​នៅកម្ពុជា
2026/01/28 01:52:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/28 05:56:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/27 05:04:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am