គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលនិងចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋស្រុកស្រីសន្ធរ

2022/03/14 07:30:13 pm        796

កំពង់ចាម៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី១៣ខែមីនាម្សិលមិញនេះ បានចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិ​ក្រុមការងារ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួបរួម​គ្នាធ្វើអំពើល្អ ដើម្បីផល​ប្រយោជន៍​ប្រជាពលរដ្ឋ ​ជាតិនិងមាតុភូមិរបស់យើង ក្នុងការ​ចូលរួម​កាត់បន្ថយភាពក្រីក្រ​ជាមួយ​រាជ​រដ្ឋា​ភិបាល​មួយចំណែកផងដែរ។

ជាក់ស្តែងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតី​មនុស្សធម៌សុទ្ធសាធ ដែលស្តែង​ចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាម​ជាឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ​ខ្មែររួបរួមគ្នាតែមួយ​ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ​សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់​ប្រជាពលរដ្ឋ​មួយចំណែកផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានកោត​សរសើរ​វាយ​តម្លៃ​ខ្ពស់ដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រៀប​បានដូចមន្ទីរពេទ្យចល័ត​មួយ​អញ្ចឹង​ដែល​មានគ្រូពេទ្យមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេសមាន​ឧបករណ៍ទំនើប​ របៀបរបប​ធ្វើការ​ល្អមានគុណភាព​ ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរិញ្ញវត្ថុ ​និងពេលវេលា​ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិរបស់យើងដោយមិនក្លាចពីការនឿយហត់ឡើយ។ ទោះបី​ជា​យើងមានមនី្ទរពេទ្យបង្អែក ​មានមណ្ឌលសុខភាពនៅទីនេះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​តម្រូវការពិនិត្យ ​និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ចាំបាច់ត្រូវតែមានការអន្តរាគមន៍​បន្ថែម​ពីក្រុម​ការងារ​គ្រូពេទ្យជំនាញ។

ជាមួយគ្នានោះប្រជាពលរដ្ឋជាច្រើន​ មកទទួលសេវាពិនិត្យ ព្យាបាលជំងឺ​ និងចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩ ព្រមទាំងទទួល​អំណោយថ្នាំពេទ្យ ​បង្ហាញពីកី្តរំភើបឥតឧបមា និងសូម​ថ្លែង​អំណរ​គុណ​យ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ​បានស្វះស្វែងរកវ៉ាក់​សាំង​មកចាក់​វ៉ាក់​សាំង​ការពារ​អាយុជីវិតរបស់ពួកគាត់ ​និងឯកឧត្តម ហ៊ុន ម៉ានី ក្នុងការជួយ​សកម្ម​ភាព​មនុស្សធម៌នេះ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៣ មីនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ​មានចំនួន៥,៦៧៩នាក់ ក្នុងនោះស្ត្រីមានចំនួន៣,២៣១នាក់ ​បានចូល​រួម​អប់រំ​ផ្សព្វផ្សាយ ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ សង្គ្រោះបឋម​ និងពិនិត្យ​ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត ​នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៣៨២លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន៥,៦០៨,៣០៨នាក់ (ប្រាំលាន​ហុកសិបម៉ឺន ប្រាំបីពាន់ បីរយ ប្រាំបីនាក់) ក្នុងនោះស្ត្រីមានចំនួន ២,៩៦៥,៦៦២នាក់ (​ពីរលាន កៅសិបប្រាំមួយម៉ឺន ប្រាំពាន់ ប្រាំមួយរយ ហុកសិប ពីរនាក់ ) ​គិតត្រឹម ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២២ ដោយបាន​សហការជាមួយ សាខា​សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ ​សហភាពសហ​ព័ន្ធ​យុវជន​កម្ពុជា ​យុវជនកាកបាទក្រហមកម្ពុជា ​យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយ​រាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ៖ ហួត​ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm