កម្ពុជា-ជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន គាំទ្រដល់​អភិវឌ្ឍន៍​នៅកម្ពុជា

2026/01/28 08:52:14 pm        367

កម្ពុជា-ជប៉ុននិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោលនយោបាយ ស្ដីពីកិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍ និង គំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើវិស័យឌីជីថល ជា​ពិសេស​បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ការ អភិវឌ្ឍធនធានមនុស្ស និង​វិស័យ​មួយចំនួនទៀត គាំទ្រដល់ចក្ខុវិស័យក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា នៅក្នុង កិច្ចពិភាក្សាកម្រិតគោលនយោបាយ​ស្តីពីហិរញ្ញប្បទាន​សហ​ប្រតិ​បត្តិការ​​អភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី, បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជប៉ុន និងបាន​ថ្លែង​អំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រ​ដល់​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស តាមរយៈការតម្លើងកម្រិតទំនាក់​ទំនង​ទ្វេភាគី ទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងការដាក់ចេញនូវគោលនយោបាយ ស្ដីពី កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជា សំដៅរួមចំណែក​គាំទ្រ​កម្ពុជា​សម្រេច​បាន​នូវចក្ខុវិស័យក្នុងកិច្ច អភិវឌ្ឍន៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់​ជំនួយ​មនុស្ស​ធម៌ ដើម្បីជួយដល់ជនភៀស សឹកនៅតាមព្រំដែន និងគាំទ្រដល់អនុវត្តកម្មវិធីជំនួយសង្គម សម្រាប់​ការ​ស្តារជីវភាព និងកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។

ជាការឆ្លើយតប, ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុ​នប្រចាំកម្ពុជា បាន សម្តែងក្តីសោមន្សរីករាយ ចំពោះការស្វាគមន៍យ៉ាង​កក់ក្តៅ​របស់​កម្ពុជា ក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៥នេះ និងបានវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ដែលសម្រេចបានកន្លងមក និង​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត របស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តពូនជ្រំកម្ពុជា ឱ្យសម្រេចបាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើ​វឌ្ឍនភាពរួមគ្នាដោះស្រាយបញ្ហា ប្រឈម ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការ​អភិវឌ្ឍន៍​នា​ពេល​កន្លងមក និងបានពិភាក្សាលើវិស័យអាទិភាព និងគំនិតផ្តួចផ្តើមថ្មី សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នាពេលអនាគត។ ជាលទ្ធផលភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ច​សហ​ប្រតិបត្តិការ តាមរយៈ ការបន្តអនុវត្តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង​គំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់, ការអភិវឌ្ឍ​ធនធាន​មនុស្ស, ការបោស សម្អាតមីន, និងបច្ចេកវិទ្យាព័ត៌មាន ដែលអាទិភាពទាំងនេះ មាន​សង្គតិភាព​ជាមួយគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm