ធនាគារជាតិ៖ វិស័យចម្បងៗចំនួន៣ នឹងគាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦

2026/01/28 09:11:54 pm        308

ធនាគារជាតិនៃកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ នឹងអាចសម្រេចបានក្នុងអត្រា ៥% គាំទ្រ​ជាចម្បងដោយវិស័យ កម្មន្តសាល, កំណើនវិស័យទេសចរណ៍, កំណើនវិស័យកសិកម្ម និង​ការ​ងើបឡើងសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ។

ជុំវិញស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៦, ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា បើ​យោង​តាម​មូល​និធិ​រូបិយ​​វត្ថុអន្តរជាតិ សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦ ត្រូវបានព្យាករថា មានកំណើន ៣,១% ទាប​ជាង​ឆ្នាំ​២០២៥ ៣,២% ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនិងដ្ឋកិច្ច ភាពផុយ​ស្រួយ​នៅក្នុ​ងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការព្រួយបារម្ភពីចីរភាពសារពើពន្ធ និងការកើនឡើ​ង​ហានិភ័យ ពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ប្រទេសអភិវឌ្ឍន៍មានកំណើន ១,៦% ប្រទេស​កំពុងលូតលាស់ និងកំពុងអភិវឌ្ឍ ៤% និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ១,២%។ ចំណែក​អត្រាអតិផរណាពិភពលោក ត្រូវបានព្យាករថា ថយចុះមក ៣,៧% នៅឆ្នាំ ២០២៦ ធៀប​នឹង ៤,២% នៅឆ្នាំ២០២៥ ដោយសារតម្រូវការសកលបានថមថយ ការ​ថយ​ចុះ​ថ្លៃ​ទំនិញ​សកល និងឥទ្ធិពលបន្សល់ ទុកនៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត របស់​ធនាគារ​កណ្ដាល​ធំៗ​។

ចំពោះសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានព្យាករថា នឹងអាចសម្រេចបានក្នុងអត្រា ៥% ដូចឆ្នាំ២០២៥, កំណើន នេះត្រូវបានគាំទ្រជាចម្បងដោយ៖ កំណើនវិស័យកម្មន្តសាល, ដែល​គាំទ្រដោយតម្រូវការខាងក្រៅរបស់ដៃគូពាណិជ្ជកម្ម ជាពិសេស សហរដ្ឋអាមេរិក ការ​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែងដោយសារអត្រាពន្ធគយបដិការ ១៩% ដែលមានកម្រិត​ប្រហាក់​ប្រហែល​នឹង​ដៃគូ ប្រកួតប្រជែង និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ។ កំណើនវិស័យ​ទេសចរណ៍​, ដែលគាំទ្រដោយគោលនយោបាយជំរុញវិស័យ ទេសចរណ៍របស់​រាជ​រដ្ឋាភិបាល​ដូច​ជា ​ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន នៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២៦ ការធ្វើពិពិធ- កម្ម ទិសដៅទេសចរណ៍ និងការ​បន្ត​ជំរុ​ញ​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​តំបន់​។ កំណើនវិស័យកសិកម្ម, ដែលគាំទ្រ ដោយគោលនយោបាយ និង​វិធាន​ការ​គាំទ្រ​របស់​រាជ​រដ្ឋាភិបាល​រួមមាន ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម និងការរៀបចំ អភិវឌ្ឍ​សហគមន៍​កសិកម្មទំនើប ក្នុងគោលដៅប្រែក្លាយកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារ ឱ្យទៅ​ជា​សហ​គ្រាស​សេដ្ឋកិច្ច​កសិកម្មរឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាន​សមត្ថភាព​ប្រកួត​ប្រជែង​ទាំងបរិមាណនិងគុណភាព និងការរងើបឡើង សន្សឹមៗនៃវិស័យសំ​ណង់​និង​អចលន​ទ្រព្យ​។

ទន្ទឹមនេះសេដ្ឋកិច្ចកម្ពុជា អាចបន្តប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេស​ហានិភ័យ​ក្រៅ​ដូចជា​៖ ភាពតានតឹងនៃភូមិ សាស្ត្រនយោបាយ ធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់, ឥទ្ធិពល​នៃ​ការ​ប្រែ​ប្រួលអាកាសធាតុ, និងការឆបោកតាមប្រព័ន្ធអនឡាញ។ ចំណែកហានិភ័យខាងក្នុងមាន៖ ភាព​ទន់ខ្សោយនៃវិស័យសំណង់ និងអចលនទ្រព្យ, ផលប៉ះពាល់ពីការអូស​បន្លាយ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និងការកើនឡើងឥណទានមិនដំណើរការ។

អត្រាអតិផរណានៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងថមថយបន្តិចមក ២,៣% (ធៀបនឹង ២,៥% នៅឆ្នាំ២០២៥) ដែល ក្នុងនោះ កំណើនថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣% (ធៀបនឹង ៣,៧%) និងអតិផរណាស្នូលនឹងថមថយមក ១,៧% (ធៀបនឹង ១,៩%) ស្រប​ពេល​ដែល​ក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ នឹងបន្តធ្លាក់ថ្លៃ -២,២% (ធៀបនឹង -១,៧%)។ ការថមថយនេះត្រូវបានព្យាករក្រោមកត្តាសន្មតដូចជា៖ ភាពប្រសើរ​ឡើង​នៃ​វិស័យ​កសិកម្ម និងការស្ដារឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្រោយការផ្ទុះអាវុធកម្ពុជា-ថៃលើកទី២, ប្រាក់​រៀល​នឹង​មានស្ថិរភាពធៀបនឹងដុល្លារអាមេរិក, និងថ្លៃប្រេងឆៅពិភពលោកនឹងបន្តធ្លាក់ ចុះ ដោយសារ​កំណើន​ផលិតកម្មប្រេង ជាពិសេសពីបណ្តាប្រទេសក្រៅពី OPEC+៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        39
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        87
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm