ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង

2026/01/28 09:39:35 pm        311

ពោធិ៍សាត់៖ ផ្លូវចំនួន២ខ្សែ បម្រើចរាចរណ៍ដ៏សំខាន់ និង​ជា​សរសៃ​ឈាមសេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ភូមិ ក្នុងឃុំប្រម៉ោយ និងឃុំក្រពើពីរ តភ្ជាប់មកផ្លូវជាតិលេខ៥៥ ឆ្ពោះទៅ​ទី​រួម​ស្រុក​វាល​វែង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនាប្រែក្លាយទៅជាផ្លូវកៅស៊ូពីរជាន់ DBST មាន​ភាព​ធំទូលាយ ងាយស្រួលធ្វើដំណើរ ជំនួសឲ្យផ្លូវចាស់តូចចង្អៀត តាមរយៈ​គម្រោង​គាំទ្រ​និរន្តរ​ភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឲ្យដឹងថា ផ្លូវ​ទាំង​០២​ខ្សែនេះ​មាន​ប្រវែង​សរុប ជិត១៥គីឡូម៉ែត្រ បូករួមនិងសំណង់លូជាច្រើនកន្លែង ដោយមានប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់អាស្រ័យផលដោយផ្ទាល់ចំនួន៥៧៨០គ្រួសារ និងប្រជាពលរ​ដ្ឋ​អាស្រ័យ​ផល​ដោយ​ប្រយោល​ប្រមាណ ៤០០០គ្រួសារ ក្នុងនោះផ្លូវខ្សែទី១ ភ្ជាប់ពីផ្លូវជាតិលេខ៥៥ ទៅកំប៉ង មាន​ប្រវែង ៧២៣២ម៉ែត្រ សម្រេចការសាងសង់បានជិត២៨ភាគរយ ចំណែកខ្សែទី២ គឺផ្លូវ​ស្ទឹង​ថ្មី-ទំព័រ ប្រវែង៧៤១៥ម៉ែត្រ សម្រេចការសាងសង់បាន១០ភាគរយ ។ លោកប្រធានមន្ទីរ បាន​បញ្ជាក់​បន្ថែមថា តាមផែនការគ្រោងទុក ផ្លូវទាំង០២ខ្សែនេះ នឹងស្ថាបនា​រួច​រាល់​ ១០០​ភាគ​រយ​នៅ​ចុង​ឆ្នាំ​២០២៦។

សូមជម្រាបជូនថា រាជដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ថវិកា​ពី​មូលនិ​ធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប (EU) ដើម្បី​អនុវត្ត​គម្រោង​គាំទ្រ​និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅ​កាត់​ថា​គម្រោង SAAMBAT តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ ទិសដៅគម្រោងគឺ “ដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ និងពង្រឹងសន្តិសុខស្បៀង” ។ គោលបំណងនៃការអភិវឌ្ឍន៍របស់គម្រោងគឺ ដើម្បី​បង្កើនផលិតភាពរបស់ យុវជន សហគ្រាស និងសេដ្ឋកិច្ច នៅតំបន់ជនបទ។ បច្ចុប្បន្ន​គម្រោង SAAMBAT គ្រប់ដណ្តប់ក្នុងខេត្តចំនួន១២ ដោយ​ខេត្តពោធិ៍សាត់​ទទួលបាន​ផ្លូវ​ចំនួន​៨​ខ្សែ ​មានប្រវែងសរុប៥១១៧០ម៉ែត្រ ក្នុងនោះស្រុក​តាលោសែនជ័យ​ទទួល​បាន​ផ្លូវ​១​ខ្សែ​ស្ថាបនា​រួច​រាល់​ក្នុង​ជំហានទី១ ស្រុកវាលវែងទទួលបាន០២ខ្សែកំពុងស្ថាបនា និងស្រុកកណ្តៀង​ទទួល​បាន​ចំនួន០៥​ខ្សែ​កំពុងស្ថាបនា៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        133
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm