កងកម្លាំងរុស្ស៊ីចាប់ផ្តើមដកខ្លួនចេញពីមូលដ្ឋាននានា នៅភាគឦសានប្រទេសស៊ីរី

2026/01/28 09:46:12 pm        208

កងកម្លាំងរុស្ស៊ី បានចាប់ផ្តើមដកខ្លួនចេញពីទីតាំងនានា នៅភាគឦសានប្រទេសស៊ីរី ក្នុងតំបន់មួយដែលនៅតែគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដែលដឹកនាំដោយជនជាតិឃើដ បន្ទាប់ពីក្រុមនេះ បានបាត់បង់ទឹកដីភាគច្រើនរបស់ខ្លួន នៅក្នុងការវាយលុកដោយកងកម្លាំងរដ្ឋាភិបាល។

អ្នកសារព័ត៌មាន AP បានទៅពិនិត្យមើលមូលដ្ឋានមួយដែលនៅជាប់នឹងអាកាសយានដ្ឋាន Qamishli កាលពីថ្ងៃអង្គារ ហើយបានរកឃើញថា វាត្រូវបានការពារដោយយុទ្ធជន SDF ដែលបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមរើគ្រឿងយុទ្ធោបករណ៍របស់ពួកគេចេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

នៅខាងក្នុងអ្វីដែលធ្លាប់ជាកន្លែងស្នាក់នៅសម្រាប់ទាហានភាគច្រើន គឺទទេស្អាត ជាមួយនឹងរបស់របរខ្លះ ដែលនៅសេសសល់ រួមទាំងឧបករណ៍ហាត់ប្រាណ ម្សៅប្រូតេអ៊ីន និងសម្លៀកបំពាក់មួយចំនួន។

លោក Ahmed Ali យុទ្ធជន SDF ដែលត្រូវបានដាក់ពង្រាយនៅទីតាំងនោះ បាននិយាយថា កងកម្លាំង    រុស្ស៊ី បានចាប់ផ្តើមដកចេញទីតាំងរបស់ពួកគេ នៅជុំវិញអាកាសយានដ្ឋានកាលពី ៥ ឬ ៦ថ្ងៃមុន ដោយដកយកគ្រឿងយុទ្ធោបករណ៍របស់ពួកគេចេញ តាមរយៈយន្តហោះដឹកទំនិញ។

លោកបាននិយាយថា៖«យើងមិនដឹងថាតើគោលដៅរបស់យន្តហោះដឹកបរិក្ខារយោធានោះ គឺប្រទេសរុស្ស៊ី ឬមូលដ្ឋានទ័ពអាកាស Hmeimim ទេ» ដោយសំដៅទៅលើមូលដ្ឋានរុស្ស៊ីសំខាន់នៅលើឆ្នេរសមុទ្រស៊ីរី។ «ពួកគេនៅតែមានវត្តមាននៅអាកាសយានដ្ឋាន Qamishli ហើយបានជម្លៀសបន្តិចម្តងៗ»។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stéphane Dujarric បាននិយាយថា ក្បួនរថយន្តមនុស្សធម៌របស់UN ចេញពីទីក្រុងដាម៉ាស បានទៅដល់ទីក្រុង Qamishli កាលពីថ្ងៃអង្គារហើយ។

លោកបានប្រាប់អ្នកយកព័ត៌មានUNថា៖«ពួកគេបានដឹកជញ្ជូនអាហារ សម្លៀកបំពាក់កក់ក្តៅ និងភួយ ក្នុងចំណោមសម្ភារៈផ្សេងៗទៀត។ ក្បួនរថយន្តជាច្រើនទៀត ត្រូវបានគ្រោងនឹងចេញដំណើរ នៅថ្ងៃខាងមុខនេះ»៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm