ទាហាននីហ្សេរីយ៉ា ៩នាក់ បានសម្លាប់ និងជាច្រើននាក់បាត់ខ្លួន ក្នុងការពួនស្ទាក់វាយប្រហាររបស់ក្រុមជីហាដ

2026/01/28 09:50:12 pm        203

ប្រភពយោធា និងកងជីវពល បានប្រាប់ សារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ទាហាននីហ្សេរីយ៉ា ៩នាក់ ត្រូវបានសម្លាប់ និងជាង ១០នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋអ៊ីស្លាម Daesh បានពួកស្ទាក់វាយឆ្មក់ការល្បាតយោធាមួយ នៅភាគឦសាននៃរដ្ឋ Borno។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមយុទ្ធជនមកពីក្រុមក្រុមភេរវករ Daesh-WAP នៅក្នុងខេត្តអាហ្វ្រិកខាងលិច កាលពីថ្ងៃសុក្រ បានប្រើប្រាស់គ្រឿងផ្ទុះ និងកាំភ្លើង ដើម្បីវាយប្រហារលើទាហានមួយក្រុមមានជាង ៣០នាក់ ដែលកំពុងល្បាតថ្មើរជើង នៅខាងក្រៅទីក្រុង Damask ជិតព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា។ 

មន្ត្រីយោធាម្នាក់ បាននិយាយថា៖«យើងបានបាត់បង់ទាហាន ៩នាក់ នៅក្នុងការពួនស្ទាក់វាយប្រហារ ដោយក្រុមភេរវករ Daesh-WAP ហើយមនុស្សជាច្រើននាក់ទៀត កំពុងបាត់ខ្លួន»។

មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ទាហានដែលនៅចម្ងាយ ២៥ គីឡូម៉ែត្រ (១៥ ម៉ាយ) ពីមូលដ្ឋានរបស់ពួកគេ បានរត់បែកផ្លូវគ្នាគ្រប់ទិសទី បន្ទាប់ពីការបាញ់ប្រហារជាបន្តបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ។

លោកបាននិយាយថា៖«ក្រុមភេរវករបានបំផ្ទុះគ្រឿងផ្ទុះ ដែលពួកគេបានដាក់បង្កៃនៅលើផ្លូវជាមុន ដោយធ្វើឲ្យចំនួនអ្នកស្លាប់ និងរបួសកើនឡើង និងភាពច្របូកច្របល់ក្នុងចំណោមទាហាន»។

មន្ត្រីរូបនេះ បានបន្ថែមថា ទាហាន ៨នាក់ បានព្យាយាមត្រឡប់ទៅមូលដ្ឋានវិញ ខណៈដែលអ្នកដទៃទៀត នៅបាត់ខ្លួន ក្នុងនោះមានមេបញ្ជាការរបស់ពួកគេ ដែលមានឋានៈជាវរសេនីយ៍ឯកផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm