រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងអេហ្ស៊ីប អំពាវនាវឲ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា

2026/01/28 09:56:28 pm        228

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងសមភាគីអេហ្ស៊ីបរបស់លោក គឺលោក Badr Abdel-Atty បានពិនិត្យឡើងវិញនូវការវិវត្តនៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅទីក្រុង អាម៉ាន (Amman) កាលពីថ្ងៃអង្គារ។

ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ឆ្នេរសមុទ្រប៉ាឡេស្ទីន និងធានាការចូលជំនួយមនុស្សធម៌ដោយគ្មានការរារាំង ស្របតាមផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ទីភ្នាក់ងារសារព័ត៌មាន Petra បានរាយការណ៍ថា ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុញ្ញាតឲ្យអាជ្ញាធរប៉ាឡេស្ទីនបន្តការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ខណៈពេលដែលធានានូវឯកភាពនៃទឹកដីតំបន់វេសបែងនិងហ្កាហ្សារបស់ប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

លោក Safadi និងលោក Abdel-Atty បានស្វាគមន៍ចំពោះការបង្កើតគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា ការចាប់ផ្តើមដំណាក់កាលទី២ នៃ «ផែនការទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះហ្កាហ្សា» និងការបើកដំណើរការក្រុមប្រឹក្សាសន្តិភាពដោយលោក ត្រាំ កាលពីសប្តាហ៍មុន។

ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាការគាំទ្រសម្រាប់អាណត្តិរបស់ក្រុមប្រឹក្សាសន្តិភាព នៅក្នុងតំបន់ហ្កាហ្សា និងឈានទៅមុខឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ដោយផ្អែកលើខ្សែបន្ទាត់        សង្គ្រាមមជ្ឈិមបូព៌ាមុនឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។

យោងតាមសារព័ត៌មាន Petra បានឲ្យដឹងថា រដ្ឋមន្ត្រីទាំងពីររូប បានព្រមានថា សកម្មភាពខុសច្បាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់វេសបែង ដែលអាចបង្កើនភាពតានតឹង និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលគំរាមកំហែងដល់ដំណោះស្រាយរដ្ឋពីរ ដែលចាំបាច់សម្រាប់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        279
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        278
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm