ឆ្នាំ២០២១ ក្រសួងអភិវឌ្ឍន៍ជនបទជួសជុលផ្លូវបាន៤៧០ខ្សែ ស្មើជាង៣៧០០គីឡូម៉ែត្រ

2022/03/14 12:57:59 pm        978

ភ្នំពេញ៖ ក្រោមហិរញ្ញប្បទានថវិកាជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០២១ បានជួសជុល និងថែទាំផ្លូវជនបទ ដែលមានទាំងផ្លូវកៅស៊ូ និងផ្លូវក្រាលក្រួសក្រហមជាដើម បានចំនួន៤៧០ខ្សែ ដែលស្មើនឹងជាង ៣៧០០គីឡូម៉ែត្រ ។

យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ​បានបង្ហាញថា រាល់ការ​អនុវត្តសកម្មភាពការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ​និង​គមនាគន៍​ជនបទ ក្រសួង បាន​នឹងកំពុងប្រើប្រាស់ប្រភពធនធានហិញ្ញវត្ថុសំខាន់ៗ ចំនួន២​ គឺប្រភព​ហិរញ្ញប្បទានថវិកាជាតិ និង​ប្រភពហិរញ្ញប្បទាន​ថវិកា​របស់ដៃគូអភិវឌ្ឍន៍ ។

របាយការណ៍ ​បានបន្តថា ដោយ​អនុវត្តក្រោម​ហិរញ្ញប្បទានថវិកាជាតិ ក្រសួង ​បាន​ជួសជុស​ និងថែ ទាំផ្លូវ​ជនបទ ​បានចំនួន៤៧០ខ្សែ ស្មើជាង៣៧០០គីឡូម៉ែត្រ​ បាន​ស្ថាបនា​ពង្រីក​វិសាលភាព និង​កែលម្អ​កម្រិតផ្លូវជនបទ​ បានប្រវែងជាង១០០០គីឡូម៉ែត្រ និងក្រាល​ក្រួស​ក្រហមជាង ១៧០០គីឡូ​ម៉ែត្រ។

លទ្ធផលនេះ ​បានបង្ហាញថា​ សម្រេចតាមផែនការ ១០០ភាគរយ ​និង៩៦ភាគរយ ធៀបនឹងផែនការ​យុទ្ធសាស្ត្រ ថវិកា៣ឆ្នាំរំកិល ២០២០-២០២២ ក៏ប៉ុន្តែលទ្ធផលឆ្នាំ២០២១នេះ ​នៅទាបជាងឆ្នាំ២០២០ ប្រមាណជាង ​៧ភាគរយ ដោយ​សារ​ឱនភាព​ថវិកាជាតិ​ ដែល​បាននឹងកំពុងបង្កឡើងពីវិបត្តិ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ប្រភពដដែល បានបន្ថែមថា ដោយឡែក ​ក្រោម​គម្រោង​ហិរញ្ញប្បទាន​ដោយ​ដៃគូអភិវឌ្ឍន៍​ក្រសួង បាន​ស្ថាបនា ​និងកែលម្អលើកកម្រិតផ្លូវជនបទបានចំនួនជាង ៦៦ភាគរយ ​ធៀបនឹងផែនការ ទាប​ជាង ឆ្នាំ២០២០ ជាង១០ភាគរយ ​ដោយសារ​គម្រោងភាគច្រើន ​កំពុងស្ថិតក្នុង​ដំណាក់កាល​ដោះស្រាយ​ផលប៉ះពាល់ដំណាក់កាលអនុវត្តកិច្ចលទ្ធកម្ម ​និងដោយសារឥទ្ធិពល នៃការរីក​រាលដាល​ជំងឺកូវីដ-១៩ ធ្វើឲ្យ ​សកម្មភាពប្រទេសមួយចំនួន​ មានការអាក់ខាន​ ឬយឺតយ៉ាវ ។

បើតាមរបាយការណ៍ បានបញ្ជាក់ថា ​ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះ ​នៅឆ្នាំ២០២២ ក្រសួង​ នឹងអនុវត្ត យន្តការ​ក្រុមការ​ងារត្រួតពិនិត្យយានយន្តដឹក​ជញ្ជូន​លើ​ស​ទម្ងន់​កម្រិតកំណត់ និង​ខុស​ទំហំ​លើបណ្ដាញផ្លូវ ជនបទ ធ្វើការ​ទប់ស្កាត់​រាល់សកម្មភាពដឹកលើសទម្ងន់​ដោយប្រើប្រាស់​ជញ្ជីង​ថ្លឹង​ទម្ងន់ចល័ត ​និងបន្តជួសជុលកែលម្អផ្លូវជនបទ ជាដើម៕អត្ថបទ៖ បាន សុខរិទ្ធ



អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm