មន្រ្ដីជំនាញ៖ ការនាំចូលទំនិញរបស់ថៃមកកម្ពុជាបន្តធ្លាក់ចុះ ដោយសារការពហិការរបស់ពលរដ្ឋ

2026/01/28 03:28:10 pm        116

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា គិតមកដល់ពេលនេះ ការនាំចូលមុខទំនិញរបស់ថៃមកកម្ពុជាបន្តធ្លាក់ចុះ ដោយសារចលនានៃការពហិការរបស់ប្រជាពលរដ្ឋ និងខណៈសន្ទុះនៃការផលិតផលិតកម្មក្នុងស្រុកដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារមានការកើនឡើង។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍បញ្ជាក់ថា ទំនិញគ្រឿងឧបភោគ បរិភោគ ដែលនាំចូលពីថៃ នឹងបន្ដធ្លាក់ចុះទៀត។ ជាកាពិត អាជីវករ ពាណិជ្ជករ បានរកប្រភពផ្គត់ផ្គង់ពីកន្លែងផ្សេងដើម្បីជំនួសផលិតផលថៃ។

ឯកឧត្តមបណ្ឌិត ជឿជាក់ថា សន្ទុះនៃចលនាផលិតផលិតកម្មនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ គឺមានការកើនឡើងច្រើនឡើងៗ ហើយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។ ឯកឧត្តម បានបន្តថា ទំនិញដែលធ្លាប់នាំចូលពីប្រទេសថៃ ដើម្បីមកផ្គត់ផ្គង់នៅក្នុងទីផ្សារ នឹងមានការធ្លាក់ចុះកាន់តែតិចទៅៗ ដែលអាចដល់ដំណាក់កាលមួយ ធ្លាក់ដល់ចំណុចសូន្យ ដូចទៅនឹងមុខទំនិញ ដែលរាជរដ្ឋាភិបាលហាមឃាត់ផងដែរ មានដូចជា៖ បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។

 សូមជម្រាបជូនថា វេទិកាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់តំណាងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើប្រធានបទចំនួន៤ គឺ “សកម្មភាពគន្លឹះផែនការសកម្មភាពឆ្នាំ២០២៦ របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា”, “ការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ”, “គោលនយោបាយពន្ធនិងអាករ និងកិច្ចសម្រួលពាណិជ្ជកម្ម”, និង “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចប្រតិបត្តិការគយ” ។ វេទិកានេះ មានការចូលរួមពីតំណាងសមាគមធុរជន, អ្នកនាំចេញ-នាំចូល, ជើងសាគយ, អ្នកជំនាញការ, មន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។

គួរបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងរៀបចំផែនការសកម្មភាពការងារជារៀងរាល់ឆ្នាំហើយក្នុងផែនការសកម្មភាពឆ្មាំ២០២៦នេះ មានបែងចែកជា ៣ផ្នែកសំខាន់ៗ គឺ ១) ការពង្រឹងគោលនយោបាយពន្ធអាករ និងការងារបច្ចេកទេសគយ, ២) កិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការអនុវត្តច្បាប់, និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, និង ៣) ការពង្រឹងសមត្ថភាពស្ថាប័នគយ។ ក្នុងនោះ ការជំរុញកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រីកនិងពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចាត់ទុកជាអាទិភាពចម្បងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ផ្លូវជនបទស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាជន
2026/01/28 05:08:24 pm        1
ប្រមុខការទូតកម្ពុជា និងរដ្ឋមន្ត្រីការបរទេសទី២ព្រុយណេពិភាក្សាការងារជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/01/28 04:44:47 pm        1
ក្រសួងបរិស្ថាន៖ សារធាតុគីមីជាង ១៦ ០០០ ប្រភេទ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​ចេញ​ជា​ផលិត​ផល​ប្លាស្ទិក​ក្នុង​នោះមួយភាគបួន គឺជាសារធាតុគីមីគ្រោះថ្នាក់ចំពោះសុខភាពមនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី
2026/01/28 04:23:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាជន

2026/01/28 05:08:24 pm
​លោក NETANYAHU៖ អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបទេ
2026/01/28 05:05:09 pm
​បុរសម្នាក់បាញ់វត្ថុរាវដាក់សមាជិកសភាអាមេរិក ដោយរំខានដល់ព្រឹត្តិការណ៍ នៅរដ្ឋ Minnesota
2026/01/28 05:02:51 pm
​ការសិក្សា៖ ទាហានជិត ២លាន បានស្លាប់ និងរងរបួស ក្នុងសង្គ្រាមអ៊ុយក្រែន
2026/01/28 05:00:27 pm
​ចារកម្មអាមេរិកលើកពីការសង្ស័យ អំពីកិច្ចសហប្រតិបត្តិការរបស់មេដឹកនាំវ៉េណេស៊ុយអេឡា
2026/01/28 04:57:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/28 05:56:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/27 05:04:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/28 08:40:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am