មនុស្សជាង ១៧ម៉ឺននាក់ បានផ្លាស់ទីលំនៅ នៅស៊ីរី ក្នុងខែនេះ ខណៈកិច្ចប្រឹងប្រែងជួយសង្រ្គោះកាន់តែលំបាក

2026/01/28 10:54:07 pm        65

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង ១៧០.០០០នាក់ នៅភាគឦសានប្រទេសស៊ីរី ត្រូវបានផ្លាស់ទីលំនៅ នៅខែនេះ ដោយសារតែការប៉ះទង្គិចគ្នានៅក្នុងខេត្តជាច្រើន ហើយភ្នាក់ងារជំនួយ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ចំពេលមានស្ថានភាពសន្តិសុខផុយស្រួយ និងលក្ខខណ្ឌរដូវរងាដ៏អាក្រក់។

លោក Stephane Dujarric អ្នកនាំពាក្យ UN បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា តំបន់ដែលរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅ ចាប់តាំងពីថ្ងៃទី 0៦ ខែមករា រួមមានផ្នែកខ្លះនៃខេត្ត Aleppo, Hasakeh និង Raqqa។ លោកបាននិយាយថា ទីតាំងជាច្រើនសម្រាប់ជនភៀសខ្លួនឥឡូវនេះមានមនុស្សច្រើនពេក ហើយស្ថានភាពនៅខេត្ត Hasakeh នៅតែអស្ថិរភាព។

លោក Dujarric បានបន្ថែមថា ក្បួនរថយន្តមនុស្សធម៌អន្តរភ្នាក់ងារមួយចេញពីទីក្រុងដាម៉ាស បានទៅដល់ទីក្រុង Qamishli ក្នុងខេត្ត Hasakeh កាលពីថ្ងៃអង្គារ ដើម្បីដឹកជញ្ជូនអាហារ សម្លៀកបំពាក់រក្សា    កម្តៅ និងភួយ ហើយក្បួនរថយន្តជាច្រើនទៀត ត្រូវបានគ្រោងនឹងចេញដំណើរ នៅក្នុងថ្ងៃខាងមុខនេះ។ ភ្នាក់ងារជំនួយ ក៏កំពុងចែកចាយនំប៉័ង និងអាហារផ្សេងទៀត និងប្រាក់សុទ្ធ ដើម្បីទិញសម្ភារៈ នៅតាមទីតាំងផ្លាស់ទីលំនៅ និងកន្លែងសមូហភាពផ្សេងទៀត។ 

រលកនៃការផ្លាស់ទីលំនៅចុងក្រោយបំផុតនេះ បានកើតមានឡើង បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ នៅភាគខាងជើង និងឦសានប្រទេសស៊ីរី រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)ដែលដឹកនាំដោយជនជាតិឃើដ កងទ័ពរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្ត ដែលបានផ្ទុះឡើងនៅក្នុងតំបន់ជាច្រើននៅចុងឆ្នាំមុន ហើយបានបន្តរហូតដល់ឆ្នាំថ្មីនេះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm