និយតករអាកាសចរណ៍ និយាយថា លោក Ajit Pawar អនុមន្ត្រីនៃរដ្ឋ Maharashtra ជារដ្ឋដែលមានបំផុតរបស់ប្រទេសឥណ្ឌា បានស្លាប់នៅថ្ងៃពុធ ទី២៨ ខែមករានេះ រួមជាមួយមនុស្សបួននាក់ផ្សេងទៀតនៅលើយន្តហោះដែលេពួកគេបានជិះ ខណៈយន្តហោះបានធ្លាក់ដោយមានភ្លើងឆាបឆេះ។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា លោក Pawar មានដើមកំណើតមកពីគ្រួសារនយោបាយជាន់ខ្ពស់មួយ កំពុងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់លោកដើម្បីធ្វើការស្ទង់មតិសម្រាប់ការបោះឆ្នោតជ្រើសរើសស្ថាប័នប្រចាំតំបន់។ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលបាននិយាយថា បុគ្គលិកពីរនាក់ និងក្រុមយានិកពីរនាក់របស់លោកក៏បាននៅលើយន្តហោះនោះដែរ។

ប្រព័ន្ធផ្សាព្វផ្សាយនិយាយក្នុងសេចក្តីថ្លែងការណ៍ដំបូងថា «គ្មាននរណាម្នាក់នៅលើយន្តហោះបានរស់ជីវិតនោះទេ»។ លោក Pawar បានគាំទ្រគណបក្ស Bharatiya Janata របស់នាយករដ្ឋមន្ត្រី លោក Narendra Modi នៅក្នុងរដ្ឋាភិបាលរដ្ឋ ដោយបានដឹកនាំក្រុមមួយដែលបានបំបែកពីគណបក្សប្រឆាំង Congress ជាតិនិយម នៅឆ្នាំ២០២៣
វីដេអូ បានបង្ហាញពីផ្សែងហុយចេញពីបំណែកយន្តហោះកំពុងឆេះដែលនៅរាយប៉ាយពេញទីវាល។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យន្តហោះរបស់លោក Pawar ដែលធ្វើដំណើរពីរដ្ឋធានីហិរញ្ញវត្ថុ Mumbai បានព្យាយាមចុះចតបន្ទាន់នៅក្នុងតំបន់ Baramati មានចម្ងាយ២៥០គីឡូម៉ែត្រជាកន្លែងដែលលោកត្រូវបានកំណត់ស្ទង់មតិសម្រាប់ការបោះឆ្នោត។
