លោក ERDOGAN និងលោក TRUMP ពិភាក្សាគ្នា អំពីប្រទេសស៊ីរី និងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា

2026/01/28 11:15:54 pm        48

ការិយាល័យរបស់មេដឹកនាំទួរគី បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី និងនៅតំបន់ហ្កាហ្សា ក៏ដូចជាការងាររបស់ក្រុមប្រឹក្សាសន្តិភាព គឺជាចំណុចសំខាន់នៃការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីទួរគី និងសហរដ្ឋអាមេរិក គឺលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) និងលោក ដូណាល់ ត្រាំ (Donald Trump)។  

ការិយាល័យនេះ បានបញ្ជាក់ថា៖«ប្រធានាធិបតីរបស់យើង បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ មេដឹកនាំរូបនេះ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទួរគី និងសហរដ្ឋអាមេរិក ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី និងការងាររបស់ក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា។ ប្រធានាធិបតីរបស់យើងបាននិយាយថា ប្រទេសទួរគីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងការធ្វើសមាហរណកម្មនៃសម្ព័ន្ធភាពដឹកនាំដោយជនជាតិឃើដ នៅក្នុងប្រទេសស៊ីរី ហើយកំពុងតាមដានដំណើរការនេះយ៉ាងដិតដល់ ដោយសម្របសម្រួលជាមួយអាជ្ញាធរសហរដ្ឋអាមេរិក និងស៊ីរី។ លោក អឺដូហ្កាន់ បានថ្លែងថា លោកសង្ឃឹមថា នឹងមានការងារប្រកបដោយផ្លែផ្ការបស់ក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា និងបានសម្តែងទំនុកចិត្តថា ការបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្កាហ្សា និងការស្តារទីក្រុងនេះឡើងវិញ នឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅក្នុងតំបន់របស់យើង»។

ក្រៅពីនេះ លោកប្រធានាធិបតីទាំងពីរ បានពិភាក្សាអំពី «ទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យការពារជាតិ»។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«លោក អឺដូហ្កាន់ បាននិយាយថា ប្រទេសរបស់លោក នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទួរគី និងសហរដ្ឋអាមេរិក ហើយថា វាស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យ»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm