លោក ORBAN៖ មេដឹកនាំ EU នឹងជំរុញឲ្យអឺរ៉ុបទាំងមូល ធ្លាក់ចូលទៅក្នុងបំណុល ដើម្បីជាប្រយោជន៍ដល់អ៊ុយក្រែន

2026/01/28 11:55:22 pm        82

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានសរសេរថា បណ្តាប្រទេសនៅអឺរ៉ុប នឹងមិនទទួលបានប្រាក់ដែលគណៈកម្មការអឺរ៉ុបចង់យកពីពួកគេ ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែននោះទេ ដោយព្រមានថា ទីក្រុងគីវ នឹងមិនសងបំណុលរបស់ខ្លួនទៅឲ្យអឺរ៉ុបឡើយ។

លោកនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ទីក្រុងប្រ៊ុចសែល នឹងជំរុញឲ្យអឺរ៉ុបទាំងអស់ ធ្លាក់ចូលទៅក្នុងបំណុល ដើម្បីជាប្រយោជន៍ដល់ការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន»។

លោកបានរំលឹកថា មេដឹកនាំសហភាពអឺរ៉ុប មានបំណងផ្តល់ជំនួយរាប់ពាន់លានដុល្លារ ដល់ទីក្រុងគីវ តាមរយៈប្រាក់កម្ចីរួមពីប្រទេសសហភាពអឺរ៉ុប។ ផែនការនេះ មិនត្រឹមតែត្រូវបានគាំទ្រដោយថ្នាក់ដឹកនាំនៅទីក្រុងប្រ៊ុចសែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយគណបក្សប្រឆាំងហុងគ្រី Tisza ផងដែរ។

លោក Orban បានលើកឡើងថា៖«ពួកគេនិយាយថា វាជាប្រាក់កម្ចីដែលនឹងត្រូវសងវិញ។ ខ្ញុំនិយាយថា សូមឲ្យគណបក្ស Tisza ដែលជាគណបក្សប្រឆាំង ឈ្នះការបោះឆ្នោត ខណៈពេលដែលប្រជាជនអ៊ុយក្រែនសងប្រាក់កម្ចីនេះ»។

នាពេលថ្មីៗនេះ លោក Orban បានបញ្ជាក់ម្តងហើយម្តងទៀតថា រដ្ឋាភិបាលរបស់លោក នឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនទេ។ ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ សហភាពអឺរ៉ុបបានចំណាយយ៉ាងហោចណាស់ ១៩៣ ពាន់លានអឺរ៉ូ ដល់ការគាំទ្រដល់ប្រទេសនេះ ហើយឥឡូវនេះចង់ផ្តល់ប្រាក់កម្ចីយោធាដោយគ្មានការប្រាក់ចំនួន ៩០ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០២៦-២០២៧៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm