កាហ្សាក់ស្ថាន៖ នាវាដឹកប្រេង ២គ្រឿង ដែលរងការវាយប្រហារនៅក្បែរ CPC មិនមែនជាផ្នែកនៃកងនាវាស្រមោលទេ

2026/01/29 01:28:59 am        75

រដ្ឋមន្ត្រីថាមពលកាហ្សាក់ស្ថាន លោក Erlan Akkenzhenov បានប្រាប់អ្នកយកព័ត៌មានថា នាវាដឹកប្រេងពីរគ្រឿងដែលត្រូវបានវាយប្រហារដោយយានដ្រូន នៅជិតហេដ្ឋារចនាសម្ព័ន្ធរបស់សម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC) ក្នុងខែមករា មិនមែនជាសមាជិកនៃកងនាវាស្រមោលទេ ហើយអាចត្រូវបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់។

រដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖«នាវាដឹកប្រេងទាំងនេះ មិនមែនជារបស់កងនាវា«ពណ៌ប្រផេះ» ណាមួយទេ»។ លោកបានបន្ថែមថា៖«ពុំមានការរឹតបន្តឹងទាក់ទងនឹងនាវានោះទេ ហើយនាវាដឹកប្រេងទាំងនេះ មិនមាននៅក្នុងបញ្ជីពណ៌ប្រផេះណាមួយឡើយ»។

យោងតាមលោករដ្ឋមន្ត្រី នាវាដឹកប្រេងទាំងនោះ គឺស្ថិតនៅ«ចម្ងាយជិត ១៤០គីឡូម៉ែត្រ ពីឈូងសមុទ្រ Novorossiysk» នៅពេលការវាយប្រហារ បានកើតឡើង។

លោក Akkenzhenov បាននិយាយថា៖«ឈ្មោះរបស់ពួកវា មានយ៉ាងច្បាស់ និងងាយស្រួលកំណត់អត្តសញ្ញាណ»។  

រដ្ឋមន្ត្រីរូបនេះ ក៏បាននិយាយផងដែរថា នាវាដឹកប្រេងទាំងនោះ ត្រូវបានខូចខាត នៅក្នុងការវាយប្រហារ ប៉ុន្តែនៅតែអណ្តែត ហើយត្រូវបានបញ្ជូនទៅជួសជុល។  

នាវាដឹកប្រេងទាំងពីរគ្រឿង ដែលបើកក្រោមទង់ជាតិនៃប្រទេសម៉ាល់តា និងលីបេរីយ៉ា ត្រូវបានវាយប្រហារដោយដ្រូនអ៊ុយក្រែន នៅពាក់កណ្តាលខែមករា។ នាវាទាំងនោះ ត្រូវបានជួលឲ្យដឹកជញ្ជូនប្រេងពីប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីត្រូវបានបូមតាមរយៈសម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC)។ ក្រសួងការបរទេសនៃសាធារណរដ្ឋនេះ បានសម្តែងការព្រួយបារម្ភចំពោះឧប្បត្តិហេតុនេះ ហើយបានអំពាវនាវដល់  ដៃគូអន្តរជាតិ ឲ្យបង្កើតវិធានការ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះ នាពេលអនាគត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm