អ៊ីរ៉ង់ បញ្ជាក់ថា បានគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈការគំរាមមានសង្គ្រាមជាមួយអាមេរិក លេចឡើងស្ទុងៗ

2026/01/29 01:31:29 am        80

អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបន្ត «គ្រប់គ្រងទាំងស្រុង» ទាំងដីគោក ដែនទឹក និងដែនអាកាសនៃច្រកសមុទ្រហ័រមូស (Hormuz) ស្របពេលមានក្ដីបារម្ភខ្លាំងឡើងៗ អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីក្រុងតេអេរ៉ង់។

មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) លោក Mohammad Akbarzadeh បានលើកឡើងនៅក្នុងការអត្ថាធិប្បាយដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Fars News Agency ថា៖ «អ៊ីរ៉ង់មិនកំពុងស្វែងរកសង្គ្រាមទេ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ហើយ»។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើសង្គ្រាមផ្ទុះឡើង នឹងមិនមានការដកថយជាដាច់ខាត សូម្បីតែមួយមីលីម៉ែត្រ ហើយអ៊ីរ៉ង់នឹងបន្តទៅមុខ»។

លោក Akbarzadeh បានបញ្ជាក់ថា ការគ្រប់គ្រងលើផ្លូវយុទ្ធសាស្ត្រ «បានប្ដូរហួសពីវិធីសាស្រ្តប្រពៃណី ហើយឥឡូវនេះ មានភាពវៃឆ្លាតបែបទំនើបទាំងស្រុងតែម្ដង» ដែលអាចឲ្យប្រទេសអ៊ីរ៉ង់បន្តការត្រួតពិនិត្យជាប្រចាំលើចរាចរណ៍តាមសមុទ្រទាំងអស់ ទាំងនៅលើផ្ទៃទឹក និងក្រោមទឹក។

លោកបាននិយាយទៀតថា៖ «ជាមួយគ្នានេះ អ៊ីរ៉ង់ក៏គ្រប់គ្រងផងដែរនូវការសម្រេច ជុំវិញថា តើនាវាដែលមានទង់ជាតិផ្សេងៗគ្នា ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រដែរ ឬអត់»។ ហើយលោកបានព្រមានថា «អ៊ីរ៉ង់មិនចង់ឲ្យសេដ្ឋកិច្ចពិភពលោកប៉ះពាល់នោះទេ» ដោយបន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន «នឹងមិនអាចបណ្ដោយឲ្យទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមដែលពួកគេចាប់ផ្តើមនោះឡើយ»។

លើសពីនេះទៀត លោក Akbarzadeh បានព្រមានថា ប្រសិនបើដីគោក ដែនអាកាស ឬដែនទឹករបស់ប្រទេសជិតខាង ត្រូវបានប្រើប្រាស់ប្រឆាំងនឹងអ៊ីរ៉ង់ ពួកគេនឹងត្រូវបានចាត់ទុកថា ជា «គូសត្រូវ»។ លោកបានប្រាប់ថា៖ «សារនេះត្រូវបានបញ្ជូនទៅកាន់ភាគីក្នុងតំបន់រួចហើយ»។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើង រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅអ៊ីរ៉ង់ ដោយរដ្ឋបាលអាមេរិក ប្រាប់ថា ជម្រើសទាំងអស់ រួមទាំងវិធានការយោធា នៅតែមាននៅលើតុ ក្នុងការដោះស្រាយជាមួយទីក្រុងតេអេរ៉ង់។ ហើយមន្ត្រីអ៊ីរ៉ង់ បានព្រមានថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យមានការឆ្លើយតបយ៉ាងលឿនរហ័ស និងទូលំទូលាយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm