Tom Brady ចូលនិវត្តន៍​មិនទាន់បាន​ពីរ​ខែ​ផង ប្រកាស​ត្រលប់មក​បន្ត​អាជីព NFL វិញ​

2022/03/14 09:20:55 pm        152

​បាល់ឱប​៖ ​កំពូល​កីឡាករ​បាល់ឱប​អាមេរិក Tom Brady បានប្រកាស​ចូលនិវត្តន៍​កាលពី ៤០ថ្ងៃមុន​ពី​ក្រុម​បាល់ឱប​អាមេរិក Tampa Bay Buccaneers នៃ​ក្របខណ្ឌ NFL​។ ​​តែ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ Tom Brady បានធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ ដោយ​បង្ហោះ​នៅ​បណ្តាញ​សង្គម​ពី​ការ​ត្រលប់មក​បន្ត​អាជីព​របស់ខ្លួន​វិញ​ សំរាប់​រដូវ​កាល​ទី២៣ របស់ខ្លួន​នៅ NFL​។

​​ម្ចាស់​ជ័យលាភី Super Bowl ៧ សម័យ​រូបនេះ​បានប្រកាស​នៅលើ​បណ្តាញ​សង្គម Twitter និង Instagram របស់ខ្លួន​ជាមួយនឹង​ពាក្យ​ដែល​មានន័យថា បេសកកម្ម​មិនទាន់​បញ្ចប់​។ ​​ក្នុងចំណោម​ជើងឯក​ទាំងនោះ​មាន ៦ លើក​គេ​ឈ្នះ​ជាមួយ​ក្លិប New England Patriots មុននឹង​ឈ្នះ​ចុងក្រោយ​បំផុត​ឆ្នាំមុន​ជាមួយ Tampa Bay​។ ​​ក្រៅពី​ជា​ឈ្នះ​ជើងឯក​កីឡា​ដែលមាន​ប្រជាប្រិយ​បំផុត​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ Tom Brady ធ្លាប់​ឈ្នះ​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ Super Bowls ៥ លើក​។​

​​ប្រកួត​ចុងក្រោយ​របស់ Tom Brady ជាមួយ Tampa Bay គឺ​ចាញ់ ៣០-២៧ ក្រោម​ថ្វីដៃ Los Angeles Rams​។ ​​សូមបញ្ជាក់ថា Tom Brady ក៏​ស្ថិតក្នុង​បញ្ជី​អត្ត​ព​លិ​ក​ដែល​រកបាន​ប្រាក់ចំណូល​ច្រើន​បំផុត​មួយរូប​ដែរ ​នៅលើ​លោកតា​មរយៈ​ភាពជោគជ័យ​ជាច្រើន​លើ​វិថី​កីឡា​ ដែលមាន​ប្រជាប្រិយភាព​ជាងគេ​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm