លោក Carney ប្រាប់សភាកាណាដាថា «គ្មានអ្វីធម្មតានោះទេ» ក្នុងការដោះស្រាយជាមួយអាមេរិក

2026/01/29 01:41:34 am        75

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រាប់សភាកាលពីថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) ថា នាពេលនេះ «មិនមានអ្វីធម្មតានោះទេ» ពាក់ព័ន្ធនឹងការដោះស្រាយជាមួយសហរដ្ឋអាមេរិក ខណៈដែលលោកត្រូវប្រឈមនឹងសំណួរ អំពីដំណោះស្រាយនៃទំនាក់ទំនងជាមួយប្រធានាធិបតី លោក Donald Trump។

លោក Carney បានវិលត្រឡប់ទៅកាន់ទីក្រុង Ottawa វិញ បន្ទាប់ពីថ្លែងសុន្ទរកថាដ៏ទូលំទូលាយមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីសប្តាហ៍មុន ដោយលោកបានលើកឡើងថា សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ កំពុងស្ថិតក្នុង «ការបែកបាក់»។

សុន្ទរកថានេះ ដែលក៏បានព្រមានដល់មហាអំណាចកណ្តាលកុំឲ្យសង្ឃឹមថា «ការអនុលោមតាម» នឹងជួយសង្គ្រោះពួកគេមិនឲ្យមានការឈ្លានពានពីសំណាក់មហាអំណាចធំៗនោះ ក៏ទទួលបានការសរសើរដ៏កម្រផងដែរពីអ្នកនយោបាយគណបក្សផ្សេង នៅក្នុងប្រទេសកាណាដាផងដែរ។

មេដឹកនាំគណបក្សប្រឆាំង និងជាប្រធានគណបក្សអភិរក្សនិយម លោក Pierre Poilievre ដែលជាធម្មតាជាអ្នករិះគន់តែម្ខាងមិនចេះនឿយហត់ បានចាត់ទុកថា ជាការថ្លែង «ដែលត្រូវបានរៀបចំយ៉ាងល្អ និងប៉ិនប្រសប់»។

មេដឹកនាំគណបក្ស Bloc Quebecois លោក Yves Francois Blanchet បាននិយាយថា វា «ជាការធ្វើឲ្យមានភាពធូរស្រាល និងការសន្យា»។ ប៉ុន្តែនៅពេលដែលសភាបានចាប់ផ្តើមសម័យប្រជុំសភាថ្មី កាលពីថ្ងៃអង្គារ លោក Blanchet បានវាយប្រហារលោក Carney ជុំវិញការគ្រប់គ្រងទំនាក់ទំនងរបស់លោកជាមួយសហរដ្ឋអាមេរិក។

លោក Blanchet បានកត់សម្គាល់ថា មិនមានវឌ្ឍនភាពណាមួយនោះឡើយ ក្នុងការឆ្ពោះទៅរកការបន្ធូរបន្ថយពន្ធរបស់លោក Trump ដែលជាគោលនយោបាយប៉ះពាល់ដល់ផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសកាណាដា ហើយបានសួរលោក Carney ថា តើការចរចាជាមួយសហរដ្ឋអាមេរិក គឺប្រព្រឹត្តទៅ «ធម្មតា និងស្និទ្ធស្នាល» ដែរ ឬទេ។

នាយករដ្ឋមន្ត្រី បាននិយាយជាភាសាបារាំងថា៖ «ពិភពលោកបានផ្លាស់ប្តូរ។ ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរ។ ស្ទើរតែគ្មានអ្វីធម្មតានោះឡើយ នៅសហរដ្ឋអាមេរិក ឥឡូវនេះ។ នោះជាការពិត»។ ហើយលោក Carney បានប្រាប់សភាថា កាលពីថ្ងៃចន្ទ លោកបាននិយាយជាមួយលោក Trump ប្រហែល ៣០នាទី ពីបញ្ហានានា ក្នុងនោះរួមទាំងអំពីពាណិជ្ជកម្មផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm