ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ទទួល​ការពិនិត្យ​សុខភាព​នៅ​ប្រទេស​ហុង​គ្រី​

2022/03/14 09:25:36 pm        1.1 K

​ហុង​គ្រី​៖ មន្ត្រី​ក្នុងប្រទេស​ហុង​គ្រី​មានការ​ព្រួយបារម្ភ​ថា ​លំហូរ​ជនភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​អាចបណ្តាលឱ្យមានការ​រាលដាល​ករណី​វីរុស COVID-19 ប៉ុន្តែ​អ្នកស្ម័គ្រចិត្ត​និយាយថា គ្មាន​សញ្ញា​នៃ​ការផ្ទុះឡើង​នៃជំងឺ​ណាមួយ​ដែល​អាចគំរាមកំហែង​នោះទេ​។

​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​បង្ខំ​ឲ្យ​ប្រជាជន​ជាង 2.5លាន​នាក់​ឱ្យ​ស្វែងរក​កន្លែង​ភៀសខ្លួននៅក្នុងប្រទេស​ផ្សេងទៀត ខណៈ​ជម្លោះ​បាន​ឈាន​ចូលដល់​សប្តាហ៍​ទី3 ដោយ​កងទ័ពរុស្ស៊ី​កំពុង​បង្កើនការវាយលុក​របស់​ពួកគេ​។​ ​ហុង​គ្រីជា​ប្រទេស​មាន​ប្រជាជន​រស់នៅ​ប្រមាណ 10លាន​នាក់ បាន​ទទួលយកជនភៀសខ្លួនប្រហែល 240,000នាក់​ពី​អ៊ុយ​ក្រែ​ន​គិត​ត្រឹម​ថ្ងៃអាទិត្យជា​ចំនួន​ខ្ពស់បំផុត​ទី​ពីរ បន្ទាប់ពីប្រទេស​ប៉ូឡូញ​ដែល​បានទទួល​ជនភៀសខ្លួន​ច្រើនជាង 1,5លាន​នាក់​។

រដ្ឋាភិបាល​ហុង​គ្រីជា​អ្នក​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​អន្តោប្រវេសន៍ ដែល​បានបដិសេធ​មិន​ទទួលយក​ជនភៀសខ្លួន ​ដែល​ភៀសខ្លួន​ចេញពី​ជម្លោះ​នៅ​កន្លែង​នានា​ដូចជា​អ៊ីរ៉ាក់ និង​ស៊ី​រីបានប្រកាសថា​ ខ្លួន​នឹង​ពង្រីក​ជំនួយ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទាំងអស់ និង​ប្រជាជន​ប្រទេស​ទី​បីដែល​អាច​បង្ហាញថា ​ពួកគេ​ជា​អ្នករស់នៅ​ស្របច្បាប់នៅ​អ៊ុយ​ក្រែ​ន​មុនពេល​សង្គ្រាម​បានចាប់ផ្តើម​។​ ​ភ្លាមៗ​បន្ទាប់ពី​ការមកដល់​របស់​ជន​ភៀសខ្លួន ពួកគេ​ត្រូវបាន​សួរ​ដោយ​អ្នកស្ម័គ្រចិត្ត​អំពីស្ថានភាព​សុខភាព​។ ជនភៀសខ្លួន​ម្នាក់​ក្នុងចំណោម​ជនភៀសខ្លួន​ ដែល​ទើប​មកដល់​ថ្មីបាន​និយាយថា បច្ចុប្បន្ននេះ​វីរុស COVID-19 គឺជា​រឿង​បន្ទាប់បន្សំ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm