ប្រទេស​ចិន​រឹត​បន្តឹង​វិធានការ​ក្នុង​ពេល​កើន​ឡើង​ករណី​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron

2022/03/14 09:51:25 pm        1.8 K

​​ចិន​៖ ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រចាំថ្ងៃ​ថ្មី ៣,០០០ករណីដែល​អាជ្ញាធរ​កំពុង​រឹតបន្តឹង​វិធានការនៅ​ទូទាំងប្រទេស និង​អំពាវនាវ​ឲ្យ​ប្រជាជន​ជៀសវាង​ការចេញ​ទៅខាង​ក្រៅ​។ អាជ្ញាធរ​សុខាភិបាល​ចិននិយាយថា កាលពី​ថ្ងៃ​សៅរ៍​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ៣,១២២ករណីត្រូវបាន​បញ្ជាក់​។ អាជ្ញាធរ​និយាយថា​ ប្រជាជន​ដែលឆ្លង​មួយចំនួនគ្មាន​រោគសញ្ញា​នោះទេ​។​

​វា​ជា​លើកដំបូងដែល​តួលេខ​នេះ​បាន​ឡើង​លើសពី ​៣​ពាន់​ករណីចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០២០​។ អាជ្ញាធរសុខាភិបាល​​នៅ​ខេត្ត Jilin ភាគ​ឦសាននិយាយថា​ ការឆ្លង​បានចាប់ផ្តើម​រាលដាលកាលពី​ថ្ងៃទី​១ ខែមីនា​។ ចំនួន​សរុប​នៃ​ករណី​បាន​កើនឡើង​លើសពី ៣,៥០០ករណីកាលពី​ថ្ងៃ​សៅរ៍ ហើយ​ប្រជាជន​ភាគច្រើន​បាន​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron​។ បម្រាម​គោចរ​តឹងរឹងត្រូវបាន​អនុវត្តនៅក្នុង​ក្រុង Changchun របស់​ខេត្ត Jilin ដែល​ក្រុង​នេះ​មាន​ប្រជាជនរស់នៅ ​៩​លាន​នាក់​។​

​ទីក្រុង Shenzhen ស្ថិតនៅ​ខេត្ត Guangdong ភាគខាងត្បូង ពាណិជ្ជកម្ម​ភាគច្រើន​នៅ​ទីនោះត្រូវបាន​ណែនាំ​ឲ្យ​ផ្អាក​សកម្មភាព ឬ​ឲ្យ​បុគ្គលិក​ធ្វើការ​ពី​លំនៅឋាន​រយៈពេល​ ១​សប្តាហ៍​ដោយចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​នេះ​។ ទីក្រុង Shenzhen មាន​ចំនួន​ប្រជាជន​ប្រមាណ​ ១៧​លាន​នាក់ ហើយ​វា​ជាទីតាំង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ទៅនឹង​បច្ចេកវិទ្យា​ជាច្រើន​។ ប្រទេស​ចិនបាន​រក្សា​គោលនយោបាយ​គ្មាន Covid ចាប់តាំងពីវីរុស​រាតត្បាត​ចាប់ផ្តើម៕​

​អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        202
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        242
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm