រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ សម្ទុះស្មារតីស្នេហាជាតិ បានកំពុងលើកស្ទួយ និងឱ្យតម្លៃផលិតផលក្នុងស្រុក

2026/01/29 04:35:45 pm        186

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ខណៈស្មារតីស្នេហាជាតិ និងចលនារួមរួមជាតិដែលមានសម្ទុះកាន់តែខ្លាំង បានកំពុងជំរុញលើកស្ទួយ និងការឱ្យតម្លៃខ្ពស់ផលិតផលក្នុងស្រុក, ការណ៍នេះគឺជាកាលានុវត្តន៍ថ្មីមួយមានជាពិសេសសម្រាប់ការអភិវឌ្ឍសមត្ថភាព ការធ្វើពិពិធកម្ម ក្នុងស្រុក កាពង្រឹងឧត្តមភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងនៅក្នុងការបិទមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះថា ចំពោះ វិស័យពាណិជ្ជកម្មនៅក្រៅប្រទេស ការនាំចេញរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥ បានបន្តរក្សានូវចលនករមានកំណើនល្អគួកត់សម្គាល់ ជាក់ស្តែងការនាំចេញសរុបនៅក្នុងឆ្នាំ២០២៥ កើនឡើងជាង ១៧% ធៀបទៅនិងឆ្នាំ២០២៤។ ចំណែកលំហូរនៃទេសចរណ៍ ឃើញថា កញ្ចប់ទីផ្សារឆ្ងាយៗ គឺមាននិន្នាកាកើនឡើងផងដែរដូចជា ទេសរណ៍មកពីអឺរ៉ុប អូស្រ្តាលី និងឥណ្ឌាជាដើម។

លោកជំទាវ បន្តថា ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរខាងលើនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយ ក្នុងការចូលរួម ចំណែកដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ដែលក្នុងនោះមាន សាជីវកម្ម សហគ្រាស អាជីវករ និងធុរជន ដែលជាឆ្អឹងខ្នងដ៏រឹងមាំ នៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមបង្កើតការងារ និងមុខរបរ និងប្រាក់ចំណូល និងកាត់បន្ថយនូវភាពក្រីក្រ និងជំរុញនូវ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីភាព បរិយាប័ន្ន និងភាពធន់ ជាពិសេសខណៈដែលស្មារតីស្នេហាជាតិ និងចលនា រួមរួមជាតិ ដែលមានសម្ទុះកាន់តែខ្លាំង បានកំពុងជំរុញលើកស្ទួយ និងការឱ្យតម្លែខ្ពស់ផលិតផលក្នុងស្រុក។

លោកជំទាវ ចម និម្មល លើកឡើងបន្តថា នៅក្នុងស្មារតីនេះ ក្រសួងពាណិជ្ជកម្មបានបន្តជំរុញសភាពាណិជ្ជកម្មកម្ពុជា ឱ្យដើរ តួនាទីកាន់តែសំខាន់ និងសកម្មថែមទៀត ស្របតាមភារកិច្ចសភាពាណិជ្ជកម្ម ដែលមានចែងនៅក្នុងសភាពាណិជ្ជកម្មឆ្នាំ១៩៩៥ និង អនុក្រិត្យលេខ ១៦ អ.ន.ក្រ.ក.ប ស្តីពីការរៀបចំ និងការប្រព្រឹត្តទីរបស់សភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ អាជីវកម្មកម្ពុជា ដែលពោរពេញទៅដោយបញ្ហាប្រឈមនិងឱកាស, បញ្ហាប្រឈមទាំងនោះរួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម រវាងរុស្ស៊ី-អ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា និងជម្លោះព្រំដែនកម្ពុជា-ថៃ, ទោះជាយ៉ាងណាក៏ដោយ តាមរយៈកិច្ច ខិតខំប្រឹងប្រែងរួមគ្នា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែការពារផលប្រយោជន៍ សមាជិកប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងបានបង្កើតផ្លូវថ្មី សម្រាប់ផលិតផលកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

អ្នកឧកញ៉ា បន្ថែមថា ដើម្បីគាំទ្រដល់សន្ទុះទៅមុខនេះ សភាពាណិជ្ជកម្ពុជា បានបើកការិយាល័យតំណាងចំនួន ៨ នៅទូទាំង ពិភពលោករួមមាន៖ នៅកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលហ្សេឡង់។ ការិយាល័យទាំងនេះដើរតួជាច្រកសេដ្ឋកិច្ច ដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងធានាថាម៉ាកសញ្ញា "ផលិតនៅកម្ពុជា Made in Cambodia" ត្រូវបានទទួល ស្គាល់ក្នុងទីផ្សារអន្តរជាតិ។ ដោយឡែកសម្រាប់សកម្មភាពក្នុងស្រុកវិញ សភាពាណិជ្ជកម្មកម្ពុជា នៅតែជាដៃគូដ៏សកម្ម និងមាន លក្ខណៈស្ថាបនានៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយធានាថា បញ្ហាប្រឈមនានា ដែលផ្នែកឯកជនជួបប្រទះ ជាពិសេស សហគ្រាសធុនតូច និងមធ្យម ត្រូវបានដឹងឮ និងដោះស្រាយជាក់ស្តែង៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm