អ៊ីរ៉ង់គំរាមវាយប្រហារចំបេះដូងរបស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារណាមួយរបស់អាមេរិក

2026/01/29 04:53:53 pm        144

មន្ត្រីអ៊ីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃពុធ ២៨មករាសប្ដាហ៍នេះ ប្រឆាំងនឹងការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើប្រទេសនេះ ដោយទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់បានគំរាមថា ទីក្រុងតេអេរ៉ង់នឹងវាយប្រហារអ៊ីស្រាអែលក្នុងករណីបែបនេះជាមួយនឹងការសងសឹក  «មិនធ្លាប់មាន» រួមទាំង «ចំបេះដូងនៃទីក្រុង Tel Aviv»។    

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយដែលចាក់ផ្សាយដោយទូរទស្សន៍ថ្មីៗនេះថា ប្រសិនបើអ៊ីស្រាអែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ប្រទេសនេះ នឹងសងសឹកដោយកម្លាំងដែលទីក្រុងតេអេរ៉ង់មិនធ្លាប់បានជួប។ប្រសិនបើអ៊ីរ៉ង់ធ្វើកំហុសធ្ងន់ធ្ងរដោយវាយប្រហារអ៊ីស្រាអែល លោកនឹងឆ្លើយតបដោយកម្លាំងខ្លាំងក្លាបំផុត ដោយអះអាងថាកាលពីរដូវក្តៅឆ្នាំ ២០២៥ ប្រទេសលោកវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ និងផ្កាយរណបរបស់ខ្លួន។

ក្នុងសារលើបណ្ដាញសង្គម X ទាំងជាភាសាពែរ្ស និងភាសាហេព្រូ លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាការបំភាន់។ សកម្មភាពយោធាណាមួយរបស់អាមេរិក គ្រប់ប្រភេទ និងនៅកម្រិតណាមួយ នឹងត្រូវបានចាត់ទុកថាជាការចាប់ផ្តើមសង្គ្រាម ហើយការឆ្លើយតបនឹងមានលក្ខណៈភ្លាមៗ ទូលំទូលាយ និងមិនធ្លាប់មាន ដែលតម្រង់ទៅលើអ្នកឈ្លានពាន នៅចំបេះដូងនៃទីក្រុង Tel Aviv និងចំពោះអ្នកដែលគាំទ្រអ្នកឈ្លានពាន»។ 

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ក៏បានព្រមានផងដែរថា កងកម្លាំងអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធាណាមួយរបស់អាមេរិក ប៉ុន្តែពុំបានច្រានចោលកិច្ចព្រមព្រៀងថ្មីលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះទេ។ 

លោកនិយាយលើបណ្ដាញសង្គម X ថា “កងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់ពួកលោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុចប៊ូតុងអាវុធរបស់ខ្លួន ដើម្បីឆ្លើយតបភ្លាមៗ និងខ្លាំងក្លាចំពោះការឈ្លានពានណាមួយប្រឆាំងនឹងដី អាកាស និងសមុទ្រជាទីស្រឡាញ់របស់ពួកលោក”៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm