រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តឱ្យនិស្សិតប្រឹងប្រែងរៀនសូត្របន្ត​ចូល​រួម​កិច្ច​ការ​សង្គម រក្សាសីលធម៌ និងសុជីវធម៌​ឱ្យបានល្អ និងរួមចំណែកកសាង​សង្គម​ជាតិ​កម្ពុជា​ឱ្យ​រីក​ចម្រើន​ទៅ​មុខ

2026/01/29 05:36:20 pm        165

ថ្លែង​ក្នុងពិធីសំណេះសំណាល​ជាមួយ​និស្សិត​ស្ម័គ្រចិ​ត្ត​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​រដ្ឋាភិបាល​ឌីជីថល ​ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នា​រសៀល​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍​ (ក.ប.ទ.) បាន​លើកទឹកចិត្តឱ្យនិស្សិតទាំងអស់​ប្រឹងប្រែងរៀនសូត្របន្ត​ចូល​រួម​កិច្ច​ការ​សង្គម រក្សា​សីលធម៌ និងសុជីវធម៌​ឱ្យបានល្អ និងរួមចំណែកកសាង​សង្គម​ជាតិ​កម្ពុជា​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​ជាលំដាប់​ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីសំណេះសំណាលនេះ​ប្រព្រឹត្តទៅនៅទីស្ដីការ ក.ប.ទ.​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រីរាជការ នៃ ក.ប.ទ. និង​និស្សិតស្ម័គ្រចិត្តប្រមាណ ៣១៥នាក់។

ក្នុងឱការនោះ​ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើង​អំពី​ស្ថានភាព​នៃ​ការ​ឈ្លាន​ពាន​ពី​សំណាក់​យោធា​ថៃ​មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបាន​បង្ក​ផល​ប៉ះ​ពាល់​ជា​ច្រើន​រួម​មាន​ផ្ទះ​សម្បែង ​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេស​ការ​ខូច​ខាត​ប្រាសាទ​បូរាណ​ដែល​សម្បត្តិ​វប្បធម៌​របស់ខ្មែ​រ និងមនុស្សជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​បចេ្ចក​វិទ្យា​ដែល​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាងឆាប់រហ័ស ហើយបានចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ចរបស់កម្ពុជា និង​ប្រែក្លា​យប្រទេសកម្ពុជាជាសេដ្ឋកិច្ចនិងសង្គមឌីជីថល នា​ពេល​ខាង​មុខ។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញខិតខំរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្សឌីជីថល និង​បាន​អភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រដ្ឋាភិបាលឌីជីថល សំដៅឆ្លើយ​តប​នឹង​ការ​វិវឌ្ឍ​នៃ​បច្ចេក​វិទ្យា​៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm