គិរីរង់ អាយអេសអាយ និងឡាយហ្វ បង្កព្យុះភ្លៀងក្នុងពានសម្ដេចតេជោ ខណៈ​កង​យោធ​ពល​ខេមរ​ភូមិន្ទយកឈ្នះជើងឯកថ្នាក់ខេត្ត ៤-០

2026/01/29 05:51:09 pm        190

ក្រុមគិរីវង់សុខសែនជ័យ, អាយអេសអាយ ដង្កោសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ បាន​បង្ក​ព្យុះ​ភ្លៀងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ​២០២៥/២៦ បន្ទាប់ពីបានយកឈ្នះក្រុមសមាជិកលីគកំពូលកម្ពុជាដូចគ្នា ក្នុងជើងទី១ នៃវគ្គ ១៦​ក្រុមចុងក្រោយ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ បានយក​ឈ្នះ​ក្រុម​ជើង​ឯកពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ៤-០ កាល​ពី​ល្ងាច​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

សម្រាប់ក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមខ្លាំងអង្គរថាយហ្គឺរ ២-០ លើទឹកដីរបស់ខ្លួន។ ជំនួប​ដ៏ជក់ចិត្តនេះ នៅកីឡដ្ឋានគិរីវង់នេះ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខអង្គរថាយហ្គឺរ ២គ្រាប់ នៅ​វគ្គទី១ រកបានដោយកីឡាករ Louis Willy នៅនាទី១៧ និងនាទី៣៧ ។ បន្ទាប់​មក​ក្រុម​ទាំង​ពីរ​បានបន្ដវាយសម្រុកគ្នា រហូតដល់ចុងម៉ោង Louis Willy ក៏មានឱកាសទាត់បាល់ពិន័យ ១១​ម៉ែត្រ​រក​គ្រាប់បាល់ទី៣ ឲ្យគិរីវង់ជាថ្មី តែការស៊ុតនេះ ត្រូវបានរារាំងដោយអ្នកចាំទី ហើយ​ក៏​រក្សា​លទ្ធផល ​២-០ ដល់ចប់ការប្រកួតពេញម៉ោង។

នេះជា​លទ្ធផលមួយគួរឲ្យភ្ញាក់ផ្អើល ដ្បិតកាលពីជួបគ្នាក្នុងលីគ គិរីវង់ បានចាញ់អង្គរថាយហ្គឺរ ៤-០ ក្នុងដី កាលពីជើងទី១ មុនស្មើគ្នា ០-០ ក្រៅដី នៅជើងទី២។

ចំណែក​ក្រុម អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយ​លទ្ធ​ផល ៣-២ នៅកីឡដ្ឋានវិសាខា។ ការប្រកួតដ៏តានតឹងនេះ ម៉ន ប៊ុនថាប់ បានស៊ុត​បាល់​ពី​ចម្ងាយ​ឲ្យអាយអេសអាយ ដង្កោសែនជ័យ បើកការនាំមុខ ១គ្រាប់មុន ត្រឹមរយៈពេល ៧នាទី មុន​កីឡាករ Lucas រកបានគ្រាប់តាមស្មើវិញ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី២២ ។ ប៉ុន្ដែចុងវគ្គទី២ ក្រុម​រ​ហស្ស​នាមដំរីជ័យ ក៏បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ Bruno នៅនាទី៣៦ និង Dakite នៅនាទី៣៩។

ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង ពិសេសក្រុម អឹមអូអាយ កំពង់​ដេវ៉ា ​ខណៈក្រោយបន្ដការប្រកួតបានប្រមាណ ២៥នាទី ក៏មានការ​បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​រប​ស់​អ្នកចាំទី អាយអេសអាយ ដង្កោសែនជ័យ នាង ផាន់និត ដែលផ្ដល់ឱកាសឲ្យ ម៉ុន វ៉ាន់ដា ស៊ុតបាល់ពិន័យ ១១ម៉ែត្ររកបានគ្រាប់ទី២ ឲ្យមិត្ដរួមក្រុម ។ តែមុន​កាត់​ទាត់​បាល់​ពិន័យ​សម្រេច​ទី អ្នកចាំទី នាង ផាន់និត ក៏បានរងពិន័យកាតលឿង ២ដងជាប់គ្នា ស្មើនឹងកាតក្រហម ក្រោយ​រុញ​អាជ្ញាកណ្ដាល និងវាយដៃអាជ្ញាកណ្ដាល ហើយបន្ដការ​ប៉ះ​ទង្គិច​កាយ​វិការ​ជាមួយ​មិត្ត​រួម​ក្រុម Bruno មុនដើរចេញពីទីលានទៀតផង។ យ៉ាងណាលទ្ធផលនេះ ក៏បានរក្សាដល់​ចប់​ការ​ប្រកួត​ពេញ​ម៉ោង ដោយ អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ៣-២។

ដោយឡែកក្រុមឡាយហ្វខេត្ដព្រះសីហនុ ដែលជាក្រុមប្រដេញបាតតារាងជាមួយ អាយ​អេស​អាយ ​ដង្កោសែនជ័យ ក្នុងលីគកំពូលកម្ពុជា ក៏បានបង្កការភ្ញាក់ផ្អើលដូចគ្នា បន្ទាប់ពី​ការ​យក​ឈ្នះ​ក្រុម​ណាហ្គាវើលដ៏ ១-០ លើទឹកដីរបស់ខ្លួន ដែលធ្វើសម្រេចដោយកីឡាករ វី ច័ន្ទដារ៉ា នៅនាទី​៩០+៧។

ក្រឡេក​ទៅចាប់អារម្មណ៍ជ័យជម្នះរបស់ក្រុមកងយោធពលខេមរភូមិន្ទ លើក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាមវិញ ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះ ៤គ្រាប់ គឺរកបាន​ដោយ​កីឡាករ ស្រេង សុខគា ១គ្រាប់ នៅនាទី២១, Valentine ២គ្រាប់នៅនាទី៤០ និងនាទី៤៥ និង លាង​ ពិសី ១គ្រាប់ នៅនាទី៦៥។

យ៉ាង​ណាមិញជ័យជម្នះក្នុងជើងទី១ នេះ គ្រាន់តែជាដើមទុនមួយ តែក៏មិនទាន់​អស់​សង្ឃឹម​សម្រាប់​ក្រុមបរាជ័យដែរ ដ្បិតក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតជើងទី២ ដែលគ្រោងប្រព្រឹត្តទៅ នា​ថ្ងៃ​ទី១១ ខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីក្រុមទទួលបានជ័យជម្នះពិតប្រាកដ ដែល​ត្រូវ​ឡើង​ទៅ​វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៥/២៦៕ អត្ថបទ៖ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm