ក្រុមហ៊ុនឯកជន លើកទឹកចិត្តអតីតពលករមកពីថៃ និងពលរដ្ឋភៀសសឹកមកដាក់ពាក្យស្វែងរកការងារ ខណៈកំពុងមានតម្រូវការ

2026/01/29 06:20:04 pm        181

តំណាងក្រុមហ៊ុន សហគ្រាសធំៗនៅក្នុងវេទិកាការងារ បានអំពាវនាវដល់យុវជន សិស្សនិស្សិត ជា​ពិសេស​អតីត​ពលករមកពីប្រទេសថៃក៏ដូចជាជនភៀសសឹក ចូលរួមដាក់ពាក្យសម្ភាសន៍ការងារ ខណៈ​ដែល​ឱកាស​ការងារជាច្រើនកន្លែងកំពុងរង់ចាំ។

លោក ស្រេង លាងទ្រី អ្នកត្រួតពិនិត្យប្រតិបត្តិការ នៃក្រុមហ៊ុនខាងផ្នែកដឹកជញ្ជូន បានឱ្យដឹងថា នៅ​ក្នុង​ពេល​នេះ ក្រុមហ៊ុនខាងលោកកំពុងមានតម្រូវកម្លាំងពលកម្លាំងទាំងពីរភេទចំនួនជាង ២០០នាក់ ដើម្បី​បម្រើ​ការ​ងារក្នុងវិស័យដឹកជញ្ជូន ដែលអាចរកប្រាក់ចំណូលជាមធ្យមចន្លោះពី ៤០០ ទៅ៥០០ដុល្លារ ក្នុង​មួយ​ខែ។ លោកឱ្យដឹងទៀតថា ចំពោះតម្រូវការកម្លាំងពលកម្មនេះ អ្នកមិនមានបទពិសោធន៍ ក្រុមហ៊ុន​ក៏​ទទួល​យក​ដែរ ដោយមានការបណ្តុះបណ្តាល មុនចេញបំពេញការងារ។

ស្រដៀងគ្នាខាងលើនេះ កញ្ញា ហេង ស្រីនិច មន្រ្តីជ្រើសរើសបុគ្គលិកមកពីវិស័យមីក្រូហិរញ្ញវត្ថុ និងលោក សឿន ពិសិដ្ឋ ប្រធានធនធានមនុស្ស និងរដ្ឋបាលនៃក្រុមហ៊ុនខាងផ្នែកគ្រឿងសម្អាង បានជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ រួសរាន់​មក​ដាក់​ពាក្យ​ដើម្បី​បានជួប និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ទោះបីជាគ្មានបទពិសោធន៍ការងារ ឬ​គ្មាន​ជំនាញ ក៏កុំមានការព្រួយបារម្ភ ព្រោះមុនចូលធ្វើការងារ ខាងក្រុម​ហ៊ុន​ក៏​មាន​ការ​បង្ហាត់​បង្រៀន​ជា​មុន​ផង​ដែរ ជាពិសេសតាមរយៈវេទិកាការងារនេះ អាចផ្តល់នូវ​ឱកាស​កាន់​តែ​ច្រើន​សម្បូរ​បែប​ទៅ​ដល់​អ្នក​ដាក់​ពាក្យ​ស្វែង​រកការងារ ដោយអាចសាក​សួរព័ត៌មាន​បាន​ដោយ​ផ្ទាល់​ជា​មួយ​តំណាង​ក្រុម​ហ៊ុន​ដែល​ខ្លួន​ពេញ​ចិត្ត​។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយនាំ​យក​ឱកាស​ការងារថ្មីៗបន្ថែមទៀតចំនួនជិត ៧០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន៧ មកពីវិស័យមីក្រូហិរញ្ញវត្ថុ កសិកម្ម ដឹកជញ្ជូន និងគ្រឿងសម្អាងជាដើម សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើនៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm