មេដឹកនាំស៊ីរីជួបជាមួយលោកPutin ខណៈរុស្ស៊ីសំឡឹងមើលកិច្ចព្រមព្រៀងលើមូលដ្ឋានយោធា

2026/01/29 06:30:34 pm        84

ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានជួបជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin សម្រាប់កិច្ចពិភាក្សានៅទីក្រុងមូស្គូកាលពីថ្ងៃពុធ ទី២៨ ខែមករា ខណៈវិមានក្រឹមឡាំងស្វែងរកការទទួលបាននៅអនាគតនៃមូលដ្ឋានយោធាដ៏សំខាន់សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា។

រុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ្នកកាន់តំណែងមុនលោក Sharaa គឺលោក Bashar al-Assad ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលស៊ីរីរយៈពេល១៤ឆ្នាំ។ ការផ្តួលរំលំលោកនៅក្នុងដៃរបស់កងកម្លាំងក្រុមឧទ្ទាមរបស់លោក Sharaa បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងតំបន់ និងបានធ្វើឱ្យស្ថានភាពនៃមូលដ្ឋានយោធានៅក្នុងប្រទេសស៊ីរី ស្ថិតក្នុងភាពមន្ទិលសង្ស័យ។

លោក Putin បានខិតខំកសាងទំនាក់ទំនងជាមួយលោក Sharaa ចាប់តាំងពីពេលនោះមក ទោះបីជាការបន្តផ្តល់ទីជ្រកកោនដល់លោក Assad និងភរិយារបស់លោកនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីនៅតែជាឧបសគ្គចម្បងក្នុងការធ្វើឲ្យប្រសើរទំនាក់ទំនងក៏ដោយ។ លោក Putin បានថ្លែងនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយលោក Sharaa ថា «មានកិច្ចការជាច្រើនត្រូវសម្រេចបានទាក់ទងនឹងការស្តារទំនាក់ទំនងអន្តររដ្ឋឡើងវិញ»។ លោកPutin បាននិយាយទំនងជាសំដៅទៅលើការវាយលុកកាលពីថ្មីៗនេះរបស់លោក Sharaa ប្រឆាំងកងកម្លាំងឃឺដនៅភាគឦសានប្រទេសស៊ីរីថា «យើងបានតាមដានយ៉ាងដិតដល់នូវកិច្ចខិតខំប្រឹងប្រែងរបស់អ្នកក្នុងការស្តារបូរណភាពទឹកដីរបស់ប្រទេសស៊ីរីឡើងវិញ ហើយខ្ញុំអបអរអ្នកចំពោះសន្ទុះដែលដំណើរការនេះកំពុងទទួលបាន»។ លោក Sharaa នៅក្នុងជំនួបលើកទីពីររបស់លោកជាមួយលោកPutinចាប់តាំងពីឡើងកាន់អំណាច បាននិយាយថា រុស្ស៊ីមាន «តួនាទីជាប្រវត្តិសាស្ត្រមិនត្រឹមតែនៅក្នុងការឯកភាព និងស្ថិរភាពរបស់ប្រទេសស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ទាំងមូលផងដែរ»។ គ្មាននរណាម្នាក់បានលើកឡើងពីវត្តមានយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីទេ ទោះបីជាអ្នកនាំពាក្យរបស់លោកPutin លោក Dmitry Peskov បាននិយាយកាលពីពេលដំបូងថា លោក «ពុំមានការសង្ស័យនោះទេ» ថា បញ្ហានេះនឹងលេចឡើងនៅក្នុងកិច្ចពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm