តុលាការជាន់ខ្ពស់អ៊ីស្រាអែល ពន្យារពេលការចេញសម្រេចលើដំណើរការចូលយកព័ត៌មាននៅហ្កាហ្សា

2026/01/29 06:36:00 pm        71

តុលាការជាន់ខ្ពស់របស់ប្រទេសអ៊ីស្រាអែល បានពន្យារពេលការចេញសេចក្តីសម្រេចលើថាតើត្រូវអនុញ្ញាតឱ្យអ្នកសារព័ត៌មានបរទេសចូលយកព័ត៌មានដោយឯករាជ្យក្នុងតំបន់ហ្កាហ្សាឬមិនត្រូវអនុញ្ញាត ជាការពន្យារពេលចុងក្រោយនៃការតតាំងផ្លូវច្បាប់ដែលបានអូសបន្លាយពេលជាងមួយឆ្នាំមកហើយ។

សេចក្តីសម្រេចនេះ ពង្រីកគោលនយោបាយដែលបានហាមឃាត់អ្នកឆ្លើយឆ្លងព័ត៌មានបរទេសមិនឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាដើម្បីរាយការណ៍អំពីស្ថានការណ៍នៅទីនោះ លុះត្រាតែអ្នកសារព័ត៌មានត្រៀមចូលរួមជាមួយកងទ័ពអ៊ីស្រាអែល។ នៅក្នុងសវនាការកាលពីថ្ងៃពុធ ចៅក្រមទំនងជាខកចិត្តចំពោះការពន្យល់របស់រដ្ឋាភិបាលសម្រាប់ការរក្សាបម្រាមទាំងស្រុងលើការចូលរបស់សារព័ត៌មានឯករាជ្យ ដែលនៅតែមានសុពលភាពចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

បទឈប់បាញ់បានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥ ដោយអ៊ីស្រាអែលចាប់តាំងពីពេលនោះមកនៅតែបន្តវាយប្រហារដោយបានសម្លាប់មនុស្សជាង៤០០នាក់។

ចៅក្រម លោក Ruth Ronen បានច្រានចោលអំណះអំណាងរបស់រដ្ឋ ដោយទទូចថា «វាមិនគ្រប់គ្រាន់ទេក្នុងការលើកឡើងពី «ហានិភ័យសន្តិសុខ» ដោយមិនបានផ្តល់ព័ត៌មានលម្អិត ហើយបាននិយាយថាមាន «ការផ្លាស់ប្តូរដ៏សំខាន់នៅដែនដីនេះ» ចាប់តាំងពីបទឈប់បាញ់។

ក្រុមមេធាវីរបស់សមាគមសារព័ត៌មានបរទេស ត្រូវបានហាមឃាត់មិនឱ្យចូលរួម ឬដំណើរការសម្ភារៈដែលបានបង្ហាញដល់ចៅក្រម។ សមាគមសារព័ត៌មានបរទេស ដែលតំណាងឱ្យអ្នកសារព័ត៌មានចំនួន ៣៧០នាក់មកពីប្រព័ន្ធផ្សព្វផ្សាយចំនួន១៣០បាននិយាយថាសមាគម «មានការខកចិត្តយ៉ាងខ្លាំងដែលតុលាការជាន់ខ្ពស់អ៊ីស្រាអែល ពន្យារពេលសេចក្តីសម្រេចលើញត្តិរបស់យើងសម្រាប់ដំណើរការសារព័ត៌មានដោយសេរី និងឯករាជ្យទៅក្នុងតំបន់ហ្កាហ្សា»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm