លោក Rubio ថា អាមេរិកពុំមានគម្រោងប្រើកម្លាំងនៅវ៉េណេស៊ុយអេឡាទៀតទេ ដោយលើកពីវឌ្ឍនភាព

2026/01/29 07:00:04 pm        96

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា មេដឹកនាំថ្មីរបស់ប្រទេសវ៉េណេស៊ុយអេឡា កំពុងឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន ដោយមិនបន្សល់ទុកនូវតម្រូវការបន្ទាន់សម្រាប់សកម្មភាពយោធាពីសហរដ្ឋអាមេរិក ទៀតនោះទេ។

ការលើកឡើងរបស់ប្រមុខការទូតរូបនេះជាការឆ្លើយតបជាសាធារណៈទៅនឹងសំណួររបស់សមាជិកសភា កាលពីថ្ងៃពុធ (២៨ មករា) ជាលើកដំបូងបំផុត ចាប់តាំងពីការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro កាលពីដើមខែមករានេះ។

លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឱ្យរដ្ឋបាលរបស់លោក ធ្វើការជាមួយសម្ព័ន្ធមិត្តរបស់លោក Maduro គឺលោកស្រី Delcy Rodriguez ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន បន្ទាប់ពីការចាប់ខ្លួនលោក Maduro ប៉ុន្តែកាលពីមុន លោក Trump បានព្រមានអំពីសកម្មភាពយោធាបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលរបស់លោកស្រី មិនគោរពតាមការទាមទាររបស់សហរដ្ឋអាមេរិក។

ថ្លែងប្រាប់បន្ទប់សវនាការព្រឹទ្ធសភា លោក Rubio បាននិយាយថា លោក Trump នឹងមិនច្រានចោលជម្រើសណាមួយឡើយ "ប៉ុន្តែរដ្ឋបាលមិនមានជំហរ ហើយក៏មិនមានបំណង ឬរំពឹងថា នឹងត្រូវចាត់វិធានការយោធាណាមួយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡានោះដែរ" ដែលបង្ហាញពីវឌ្ឍនភាពនៃការពេញចិត្តរបស់រដ្ឋបាលអាមេរិក ជាមួយលោកស្រី Rodriguez។

ប្រមុខការទូតរូបនេះបន្តថា ការទំនាក់ទំនងជាមួយមេដឹកនាំរបស់វ៉េណេស៊ុយអេឡា គឺ "មានការគោរព និងមានផលិតភាពខ្ពស់" ដោយបន្ថែមថា លោករំពឹងថា សហរដ្ឋអាមេរិកនឹងអាចបើកវត្តមានការទូតឡើងវិញនៅក្នុងប្រទេសនេះក្នុងពេលឆាប់ៗនេះ។ គួរឱ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងការ៉ាកាស ត្រូវបានបិទចាប់តាំងពីឆ្នាំ២០១៩ មក ប៉ុន្តែក្រសួងការបរទេសអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបញ្ជូនមន្ត្រីឱ្យចាប់ផ្តើមរៀបចំសម្រាប់ការបើកដំណើរការស្ថានទូតឡើងវិញ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm